Sponsor

(ភ្នំពេញ)៖ ថ្មីៗនេះមានការជជែកគ្នាយ៉ាងច្រើន នៅលើបណ្ដាញសង្គម ពាក់ព័ន្ធធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច ដោយប្រជាពលរដ្ឋបានបង្ហាញនូវការយល់ឃើញផ្សេងៗគ្នា ក្នុងនោះអ្នកខ្លះបានលើកឡើងថា ធានារ៉ាប់រងយានយន្ដជាកាតព្វ គឺជាបន្ទុកថ្មីបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ដែលត្រូវចំណាយថវិកា។

ប៉ុន្ដែលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ដែលជាប្រតិបត្តិករផ្ទាល់លើការងារនេះ បានចេញមកពន្យល់ថា៖

ធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ច មិនមែនជាការដាក់បន្ទុកទៅលើប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងសង្គមសម្រាប់បុគ្គលម្នាក់ៗ ដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ នៅលើដងផ្លូវសាធារណៈនិងត្រូវបានដាក់ឲ្យអនុវត្តស្ទើរគ្រប់ប្រទេស លើសកលលោក។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor