header ads

Sponsor

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនតាមពាក្យប្ដឹង របស់ជនរងគ្រោះពាក់ព័ន្ធនឹងការលួចលុយភ្ញៀវនៅកន្លែងហាងម៉ាស្សា។ 

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រោយពីការស្រាវជ្រាវ ករណីអំពើលួចលុយ ១៧០០$ ពីកាបូបភ្ញៀវ ហើយប្ដូរ ដាក់លុយដុល្លារសែនចូលក្នុងកាបូបវិញ នៅហាងម៉ាស្សាកោសជប់ យីហោឈ្មោះ 777 ស្ថិតនៅក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២រំលងអាធ្រាត ។

ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្រី ០៣នាក់ ៖

១, ឆេន ធិន ភេទប្រុស អាយុ ២៣ឆ្នាំ (អ្នកលួចលុយដុល្លារពិត ហើយប្ដូរដាក់លុយដុល្លារសែន) ។

២, ឆេន សារីន ភេទស្រី អាយុ ២៩ឆ្នាំ (អ្នកសមគំនិតលួច) ។

៣, ស៊ឹម នៀង ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។

៤, ទឹម ស្រីរ៉ីម ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកសមគំនិតលួច) ។
ជនសង្ស័យទាំង ០៤នាក់ មានទីលំនៅភូមិពានី ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ។

វត្ថុតាងដកហូតមានលុយដុល្លារពិត ២០០$ លុយខ្មែរ ៦.១០០.០០០រៀល លុយដុល្លារសែនខ្មោចក្រដាស ១០០$ (ចំនួន ១៧សន្លឹក) ។ ជនសង្ស័យទាំង ០៤នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង តាមនិតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post