
ឧកញ៉ា ស៊ឹង ប៊ុណ្ណា ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏មានឥទ្ធិពលមួយ កាលពីពេលថ្មីៗនេះ ត្រូវបានតុលាការខេត្តសៀមរាបសម្រេចបង្គាប់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ«ប្រើប្រាស់អាវុធខុសច្បាប់» ។
ឧកញ៉ា ស៊ឹង ប៊ុណ្ណា បានផ្ទុះអាវុធចំនួន ០៤ គ្រាប់កាលពីវេលាម៉ោង ២៣ និង ០០នាទីយប់ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅ ក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ខេត្តសៀមរាបដោយមូលហេតុខឹងភរិយាត្រលប់មកផ្ទះយប់ជ្រៅ។
ឧកញ៉ា ស៊ឹង ប៊ុណ្ណា ដែលមហាជនខ្លះបានស្គាល់កន្លងមកថា មានភរិយាដែលមានឈ្មោះថា សន សុម៉ាលី តែជុំវិញហេតុការណ៍ផ្ទុះការចាប់អារម្មណ៍នេះ ទើបដឹងថាឧកញ៉ា ស៊ឹង ប៊ុណ្ណា និងភរិយាបានលែងលះគ្នាប្រមាណ ជាជិត១០ឆ្នាំទៅហើយ ដោយបន្សល់នូវកូនប្រុសស្រីចំនួន៥នាក់។ សូមស្ដាប់លោកស្រីបកស្រាយ៖