header ads

Sponsor

តាកែវ៖ កម្លាំងសមត្ថកិច្ចនគបាលស្រុកត្រាំកក់ នៅថ្ងៃទី ២ ខែសីហា ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ដែលជាតំណាងក្រុមហ៊ុនយូនីស៊ីធី ដែលត្រូវបានចោទប្រកាន់ថា បានឆបោកប្រាក់់ប្រជាពលរដ្ឋនៅក្នុងកំពត និងខេត្តតាកែវ កន្លងមកអស់រាប់សិបម៉ឺនដុល្លារ។

យោងតាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានថ្លែងឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ ទៅលើជនសង្ស័យចំនួន២នាក់៖ 

ទី១ ឈ្មោះជៀន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុមហ៊ុនយូនីស៊ីធី។

ទី២ ឈ្មោះ ឈិន វ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត មុខងារជាដំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធី ដោយចោទប្រកាន់ពីបទ ឆបោក ។

លោកអធិការស្រុកត្រាំកក់បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល។

ទី២ ឈ្មោះ ណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ដុល្លារ។ ទី៣ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧០០០ដុល្លារ និងទី៤ ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០០០០ដុល្លារ។ 

លោកអធិការស្រុកត្រាំកក់ ឌុក ធីយ៉ា បានបន្ថែមថា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ 

ដោយឡែក លោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង ៤នាក់ ខាងលើបានថ្លែងឲ្យដឹងថា ជនរងគ្រោះសង្ឃឹមថាសមត្ថកិច្ចក៍ដូចជាតុលាការ នឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៍ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធី សងប្រាក់ត្រលប់មកពួកគាត់វិញព្រោះលុយ ដែលពួកគាត់យកទៅអោយក្រុមហ៊ុន គឺជាលុយដែលទៅខ្ចីតាមគ្រិះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឲ្យទាំងលុយការនិងដើមចេះតែឡើងរៀងរាល់ថ្ងៃ ៕
វណ្ណា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post