
សិល្បៈ
បទចម្រៀងបស់នាយបឺត ដែលមានអ្នកចូលមើលជាច្រើនលាននាក់ ដែលមានចំណងជើងថា «អាពួកម៉ាកបងថ្លៃ» កំពុងផ្ទុះការចាប់អារម្មណ៍ ពីគ្រប់បណ្តាញសង្គមនានា តាមរយៈ វីដេអូចម្រៀងដ៏កំប្លុកកំប្លែងរបស់លោក។

មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែផលិតកម្មដធំមួយគឺ Galaxy Navatra ចចារសុំទិញបទចម្រៀងមួយនេះ តែត្រូវបានលោកបដិសេធមិនលក់ឱ្យនោះទេ ដោយមូលហេតុថា បទនេះជាបទដែលលោកស្រលាញ់ ហើយលោកបានតាក់បែបកំប្លែង ដោយរៀបរាប់ពីជីវិតពិតរបស់លោកតែម្តង និងស្តាយនូវអ្វីដែលជាស្នាដៃរបស់ខ្លួន។

ទន្ទឹមនឹងចាប់អារម្មណ៍យ៉ាងច្រើននេះ ស្រាប់តែលេចចេញបុរសម្នាកដែលមាន ឈ្មោះថា «ដើរលើវិថីនៃក្តីសង្ឃឹម» បានចូលទៅខំមិន ច្រើនលើក ច្រើនសារ នៅលើ Tik Tok ក៏ដូចជាឆាណែលយូធូបរបស់ នាយបឺតថា «បទហ្នឹងខ្ញុំជាម្ចាស់ដើមច្រៀងគោកបទហ្នឹង ឥឡូវម៉េចបងឯងលួចបទខ្ញុំ យកមកច្រៀងចេញជា MV ចឹង» ។
បន្ទាប់ពីឃើញការលើកឡើងយ៉ាងដូច្នេះ ក្រុមការងារយើងខ្ញុំ ក៏បានចូលទៅក្នុងអាខោន Tik Tokឈ្មោះ «ដើរលើវិថី នៃក្តីសង្ឃឹម» ខាងលើនេះ ក៏បានឃើញបុរសម្នាក់នេះច្រៀងគោកពិតមែន កាលពីថ្ងៃទី ១៧ ខែមករា កន្លងទៅ។
ទាក់ទងនឹងរឿងនេះដែរ ក្រុមការងារយើងបានទាក់ទងទៅនាយបឺត តែមិនទាន់មានអ្នកឆ្លើយតបនៅឡើយ ។





