header ads

Sponsor

ភ្នំពេញ៖ តាមសេក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នេះ មាករណី បាក់ប្លង់សេវេរ៉ង់ដាភូមិគ្រឹះមួយកន្លែងកំពុងសាងសង់បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ និងម្នាក់ទៀតបានរងរបួស ដែលស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតមាន​​ឈ្មោះ ភិន សា​រ៉ុ​ន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជា​មេជាង​សំណង់ មាន​លំនៅ​ភូមិ​ដូង ឃុំ​ដូង ស្រុករ​មាស​ហែក ខេត្តស្វាយរៀង។ ក្រោយកើតហេតុ សមត្ថកិច្ច រួមទាំងអាជ្ញាធរ នាំគ្នាយក​គ្រឿងចក្រ​កកាយ​យក​ចេញ​ និង​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ក្រាំងធ្នង់​ ដើម្បី​ប្រគល់​អោយ​ក្រុម​គ្រួសារ​​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ។

អ្នកបានឃើញហេតុការណ៍ បានឲ្យដឹងថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក នៅ​មុន​ពេល​កើតហេតុ ក្រុម​ជាង​បាន​ចាក់​ប្លង់​សេ​ពិ​​តាន​វ៉េ​រ៉​ង់​ដា​នៅ​មុខ​ភូមិ​គ្រឹះ​ខាងលើ និង​រួចរាល់​​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក ហើយ​កម្មករ​រង​គ្រោះ​កំពុង​តែ​វី​បេតុង​អោយ​ស្មើរ ស្រាប់តែ​បា.ក់​កាច់​ជើង​សសរ និង​​រន្ទា​ បណ្តាល​ឱ្យ​ធ្លាក់​កម្មករ​រូប​នោះ​កប់​នៅ​ក្នុង​បេតុង ដែល​ទើប​ចាក់​រួច​ ។ ​ភ្លាម​ៗនោះ​ កម្មករ​ផ្សង​ទៀត មិន​អាច​ជួយ​សង្គ្រោះ​បានឡើយ​ ក៏​បាន​រាយការណ៍​ទៅ​ម្ចាស់​ការដ្ឋាន និង​​បង្កការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​ចុះ​ទៅជួយ​​អន្តរាគមន៍។

ការដ្ឋាន​ភូមិ​គ្រឹះ​​ខាងលើ​នោះ បាន​ដំណើរការ​សាងសង់ ប្រមាណ​ជាង​១​ឆ្នាំ​ហើយ ដោយ​សង់​បាន​គ្រោង និង​រៀប​ឥដ្ឋ​រួច​ហើយក៍​បាន​ចាក់​ពិ​តាន​​វ៉េ​រ៉​ង់​ដា​នៅ​ផ្នែក​ខាង​មុខ ស្រាប់តែ​ខុស​បច្ចេកទេស​ បណ្តាល​អោយ​បា.ក់​ធ្លាក់​ពិ​​តាន​បែបនេះ​​តែ​ម្តង៕

គួររំលឹកផងដែរថា មានឧប្បត្តិហេតុ បាក់ស្រុតផ្ទះលំហែរ នៅដីឡូតិមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្តាលអោយសង្កត់ស្រ្តីម្នាក់ជាចុងភៅចូលក្នុងស្រះ ស្លាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post