header ads

Sponsor

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំពាក់អាវុធទំនើបម៉ាក់ CZ 805 BREN A2 ចំនួន២៥ដើម និងគ្រាប់ចំនួន៣ពាន់គ្រាប់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និង២៥ដើមទៀត​រួមទាំងគ្រាប់ចំនួន៣ពាន់គ្រាប់ដូចគ្នាឱ្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានផ្សាយឱ្យដឹងនៅថ្ងៃនេះថា «ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនិងជាស្នងការហិរញ្ញកិច្ចនិងភស្តុភារនៃអគ្គស្នងការដ្ឋាននគរបាលជាតិបាននាំយកអាវុធ និងគ្រាប់ផ្ដល់ជូនដោយឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិសណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការដ្ឋានខេត្តទាំងពីរ»។

ប្រភពដដែលបានឱ្យដឹងទៀតថា «គោលដៅនៃការបំពាក់អាវុធទំនើបធន់ CZ 805 BREN A2 និងគ្រាប់ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ គឺ ដេីម្បីបំពេញបេសកកម្មការងារការពារថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងបង្រ្កាបបទល្មេីសក្នុងភូមិសាស្រ្តរបស់ខ្លួន»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post