header ads

Sponsor

បាត់ដំបង៖ កាលពីយប់ថ្ងៃ​ ចន្ទ​១១កេីត​ខែ​ស្រាពណ៍ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ខែ សីហា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នង ការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ រួមនឹងយោ បល់រប​ស់លោកឧត្តមសេនីយ៍​ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែ​ន​ការងារប្រឆាំងគ្រឿងញៀន​ លោ​ក​ វរ សេនីយ៍ឯក​ សុខ​ និមល​ នាយការិ​យា​ល័យប្រឆាំងគ្រឿងញៀនបាន​ ដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿង​ញៀនរួមជាមួយកម្លាំងក្រុមអន្តរាគមន៍​ប្រឆាំងបទល្មើស សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងបាត់ដំ​បង ដែលមានលោកវរ សេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការបានចុះឃាត់ក្រុមក្មេងប្រមូលផ្តុំតាមទីសាធារណៈស្ថិតនៅចំ ណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបងខេត្តបាត់​ដំបង សរុបចំនួន ៧៩នាក់ស្រី១៩ នាក់ ក្នុងនោះគឺ៖

បានរកឃើញមុខសញ្ញាជួញដូរថ្នាំ​ញៀ​ន​០២នាក់ និងប្រើប្រាស់ដំបង និងកាំបិតចំនួន ០១នាក់។ 

-វត្ថុតាងរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹក​កក ០៤ថង់ នឹង យ៉ាម៉ា ២៤គ្រាប់ កន្លះ រួមនឹងអ្នកមានផ្ទុកសារធាតុញៀន០៦នាក់​ ស្រី០៤នាក់ ។ 

បន្ទាប់ពីធ្វើការសាកសួរមុខសញ្ញាជួញដូរចំនួន០២ នាក់បានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការតាមផ្លូវច្បាប់ រីឯអ្នកមានផ្ទុកសារធាតុញៀចំនួន ០៦នាក់ត្រូវបាន បញ្ជូនទៅមជ្ឈមណ្ឌលអប់រំបន្សាបសារធាតុញៀនក្រៅពីនោះត្រូវបានធ្វើការអប់រំណែនាំឱ្យអាណាព្យាបាលមកធានាត្រឡប់ ទៅមូលដ្ឋានវិញ៕(រូបភាពផែនការងារប្រឆាងគ្រឿងញៀន/និមល)By kosal!@@@
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post