អតីតអ្នកប្រដាល់គុនខ្មែរដ៏ល្បីអំឡុង ២០ ឆ្នាំមុន ដែលបងប្អូន និយមស្នេហាវិស័យគុនខ្មែរ ស្គាល់រហស្សនាមថា ម្ចាស់ស្មងដែកស្រែកទារព្រលឹង ក្រាក់ សម្ផស្ស ដែលមានកម្លាំងជើងខ្លាំង ល្បីទាត់កីឡាករថៃ ដួលរាបនោះ បច្ចុប្បន្នធ្លាក់ខ្លួនមានជីវិតភាពខ្វះខាតយ៉ាងខ្លាំង រស់នៅផ្ទះធ្លុះធ្លាយដំបូល រកព្រឹកខ្វះល្ងាច។
បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ ប្រធានបទ គុនខ្មែរ បានឲ្យដឹងថា៖
«កាលពី២០ឆ្នាំមុនអ្នកណាមិនស្គាល់រន្ទះជើង ក្រាក់ សម្ផស្ស តែឥឡូវគ្មានអ្នកណាចង់ដឹង គ្មានអ្នកណាចង់អើពើគាត់ឡើយ ព្រោះគាត់មិនមែនជាលោកចីងចក់ នាងរ៉ូស នាងខ្ញុង ដូចពួកបំ.ពុ.លសង្គមអស់ទាំងនឹង ស្ថានភាពគាត់ពេលនេះវេទនាមែនទែន រកព្រឹកខ្វះល្ងាច»៕
ដូច្នេះហើយ តាមរយៈគណនីខាងលើក៏បានសំណូមពរឱ្យមហាជនងាកមកចាប់អារម្មណ៍ចំពោះអ្នកប្រដាល់រូបនេះ ព្រមទាំងផ្ដល់ជាជំនួយ និង ការងារដ៏សមរម្យមួយក្នុងវិស័យប្រដាល់ ដូចជាគ្រួជំនួយជាដើម ដើម្បីឱ្យគាត់អាចក្រោកឈរជាថ្មី ដឹកនាំគ្រួសារចាកផុតពីភាពលំបាកបែបនេះ ខណៈកន្លងមកលោកក៏បានខិតខំរួមចំណែកលើកស្ទួយវិស័យប្រដាល់គុណខ្មែរឱ្យមានឈ្មោះល្បីល្បាញមកដល់សព្វថ្ងៃនេះ៕