header ads

Sponsor

កំពត៖ គ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយបានកើតឡើង នៅស្រុកទឹកឈូ ជិតនឹងក្រុងកំពត ខណៈដែលរថយន្តទេសចរមួយគ្រឿងបើកបរក្នុងល្បឿនយឺត ក្នុងស្ថានភាពមានភ្លៀងរលឹមតិចៗផងនោះ ក៏ត្រូវបានរថយន្តបែនធន់ធំ បើកក្នុងល្បឿនលឿន អាចនឹងចាប់ហ្វ្រាំង ធ្វើឱ្យរអិលចូលមកបុកចំកណ្ដាលរថយន្តនៅផ្នែកម្ខាងទៀត បណ្ដាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរបួស។

តាមរយៈគណនីហ្វេបុកដែលមានឈ្មោះថា ៖ «Say Rangsey» ត្រូវជាកូនបានឡើងថា៖ «ថ្ងៃកើតហេតុ ថ្ងៃទី ១០ ខែសីហា ឆ្នាំ2022 ខេត្តកំពត នេះជាវីដេអូពីកាមេរ៉ាសុវត្ថិភាព រថយន្តម៉ាក់ខ្ញុំបើកក្នុងលឿនយឺតតាមស្តាំដៃចិញ្ចើមផ្លូវ រថយន្តដឹកដីនេះបើកក្នុងល្បឿនយ៉ាងលឿនបុកយកតែម្តង បណ្តាលឱ្យម៉ាក់ខ្ញុំទទួលមរណៈភាព ឪពុកនឹងប្អូនរបស់ខ្ញុំរងរបួសធ្ងន់។»

គណនីខាងលើបានបន្តថា៖ «ផ្លូវក្នុងក្រុងហេតុអីឡានដឹកដីបើកបានលឿនយ៉ាងនេះ តើមន្ត្រីជំនាញដែលខ្វល់ខ្វាយ យកចិត្តទុកដាក់ទេ ???អ្នកម្តុំនឹងថាគ្រោះថ្នាក់បង្ករដោយឡានដឹកដីនៅម្តុំនឹងញឹកញាប់ណាស់ ហេតុអីគ្មាននរណាអើពើ សោះ??? ខ្ញុំសង្ឃឹមថាយុត្តិធម៌នឹងមានសំរាប់គ្រួសារខ្ញុំ សុំសមត្ថកិច្ចខេត្តកំពតមេត្តាជួយតាមចាប់ជនបង្ករនឹងស្វែងរកម្ចាស់ក្រុមហ៊ុនឡាននេះមកទទួលខុសត្រូវចំពោះមុខច្បាប់»

សូមផ្ញើរវីដេអូនេះដល់បងប្អូនទាំងអស់ជួយផ្សព្វផ្សាយបន្តផង នាងខ្ញុំកំពុងមានទុកជាទំងន់ ហើយក៍សុំទោសបងប្អូនទាំងអស់ ដែលបានឆាត នឹងcomment ចូលរួមរំលែកទុកដល់នាងខ្ញុំ ដែលនាងខ្ញុំមិនបានឆ្លើយតប សុំអរគុណ សុំទោសក្រុមការងារថតទាំងអស់ដែលខ្ញុំទទួលការងារហើយ សុំcancel សុំអធ្យាស្រ័យ ដែលធ្វើអោយខកខានការងារ 🙏🏻🙏🏻🙏🏻សូមជម្រាបដល់បងប្អូនមិត្តភក្តិទាំងអស់ម៉ាក់ខ្ញុំយកមកដល់គេហដ្ឋានផ្ទាល់ ភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ទល់មុខម៉ូលី រីស៊ត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post