បន្ទាយមានជ័យ៖ មន្ត្រីគយចល័តតំបន់៥ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដោយមានការសម្របសម្រួលពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចុះបង្ក្រាបរថយន្តអត់ពន្ធនៅឌីផាតមិនមួយកន្លែងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការបង្ក្រាបនេះបានចំនួនសរុប ១១គ្រឿង ក្នុងនោះម្ចាស់ដែលមិនប្រគល់រថយន្តឱ្យគយតំបន់ ៥ មានចំនួន ០៤គ្រឿង៖
-Mazda2 =០១គ្រឿង
-Mazda3 =០១គ្រឿង
-Nissanmarch=០១គ្រឿង
-Suzuki swiff= ០១គ្រឿង
ខណៈម្ចាស់ដែលបានប្រគល់រថយន្តឱ្យគយតំបន់៥ មានចំនួន ០៧គ្រឿង
-Mazda 2 = ០៤គ្រឿង
-Mazda 3 = ០១គ្រឿង
-Lexus 330 = ០១គ្រឿង
-Lexus 400h =០១គ្រឿង
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យរថយន្ដចង្កូតស្ដាំចូលបង់ពន្ធ ប្រថាប់ត្រា តាមបែបបទរដ្ឋបាលនៃសារពើពន្ធ ក៏មានរថយន្តជាច្រើនគ្រឿងបានចូលទៅដាក់ពាក្យស្នើសុំបង់ពន្ធនៅសាខាពន្ធដារខេត្តបន្ទាយមានជ័យជាច្រើនមកហើយ តែនៅមានចំនួនតូចនៅមិនទាន់បានទៅដាក់ពាក្យស្នើសុំ និងគេចវេសមិនព្រមបង់ពន្ធ។