header ads

Sponsor

តើអ្នកណាខ្លះជា Gold Lover? ថ្មីៗនេះនៅលើទីផ្សារស្មាតហ្វូនកំពុងកក្រើក ហើយម្នាក់ៗស្រែកថា WoW ក្រោយពីលេចចេញនូវស្មាតហ្វូនស៊េរីថ្មីរចនាខ្នងក្រោយពណ៌មាសប្រណីត ជាមួយរូបរាងឌីហ្សាញផ្សេងៗប្រកបដោយភាពស៊ីវិល័យស័ក្កិសមទៅនឹងយុគសម័យថ្មី។ តោះកុំឲ្យខាតពេលវេលាយូរ! យើងនឹងទម្លាយឲ្យខ្ទេចពីភាពស្រស់ស្អាតដែលមាននៅលើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series ដែលត្រៀមនឹងដាក់បង្ហាញខ្លួនឆាប់ៗនេះធានាថាកាន់តែពិសេសជាងមុន ទាន់សម័យជាងមុន។ ហើយបើតាមដឹង OPPO Reno8 Series មានចំនួន 3 ម៉ូដែលគឺ Reno8, Reno8 Z 5G និង Reno8 5G តើអ្នកគួរសម្រេចចិត្តជ្រើសរើសយកមួយណា? 

សម្រាប់ OPPO Reno Series គឺតែងតែគិតគូរយ៉ាងល្អិតល្អន់ពីគុណភាព និងផលិតឡើងយ៉ាងវិសេសវិសាលជាកញ្ចប់រួមមានទាំងកាមេរ៉ា ការរចនារូបរាង កម្លាំងថ្ម កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យាពិសេសៗជាច្រើនទៀត។ ឥឡូវសូមលើកយកស្មាតហ្វូនស៊េរីចុងក្រោយ OPPO Reno Series ជាមួយការរចនារូបរាងខាងក្រៅដែលជាភាពទាក់ទាញមកជជែកជាមុនសិន ដែលដំបូងសូមផ្តោតទៅលើការស្ទីលរចនាពណ៌មាសដ៏ប្រណីត ឬ Dawnlight Gold រំលេចចេញនូវពន្លឺចែងចាំងដូចពន្លឺថ្ងៃរះដែលមានពណ៌មាសរាប់ពាន់មុំផ្សេងៗពីគ្នាក្នុងការសម្លឹងមើលពីគ្រប់ជ្រុង បង្ហាញនូវភាពស្រស់ស្អាតប្លែកពីគ្នា ប្រៀបដូចវេទមន្តនៃភាពស្រស់ស្អាតក្នុងដៃអ្នកធ្វើឲ្យដកចិត្តមិនរួច។

បន្ថែមពីនេះវាបានរចនាបថ OPPO Glow ជំនាន់ថ្មីដែលធ្វើឡើងពីកញ្ចក់ស្ងួតរួមជាមួយនឹងរូបរាងល្អឯក ស្តើងស្រាល គែមជ្រុងដ៏កំពុងពេញនិយមបំផុត។ ពិសេសជាងនេះទៀត នៅលើបណ្តុំកាមេរ៉ាក្រោយបំពាក់នូវកងបំភ្លឺដំណឹងរឹងតែធ្វើឲ្យ OPPO Reno8 Series ស្រស់ស្អាត និងស៊ីវិល័យគ្រប់ជ្រុងតែម្តង។ ទាំងនេះឃើញថា OPPO Reno8 Series មានការចនាបថឡើងកាន់តែសម្បូរបែបទាំងរូបរាង ជាមួយពណ៌ទាក់ទាញប្លែកពីគេ ដោយមិនធ្វើឲ្យខកបំណង និងមិនចាំបាច់ពិចារណាយូរឡើយ។ 

អាចប្រាប់បានទេប៉ុន្មានអ្នកដែលកំពុងជាប់ចិត្តលើ OPPO Reno8 Series? យើងជឿថាបន្ទាប់ពីទម្លាយភាពទាក់ទាញរបស់ OPPO Reno8 Series រួចមកអ្នកទាំងអស់គ្នាកំពុងអន្ទះសាររង់ចាំស្វាគមន៍ និងរង់ចាំការង្ហាញខ្លួនជាផ្លូវការរបស់សមាជិកថ្មីដែលគ្រោងនឹងដាក់លក់ឆាប់ៗនេះនៅលើទីផ្សារក្នុងប្រទេសកម្ពុជា។ ដូចនេះសម្រាប់លក្ខណៈសម្បត្តិផ្សេងៗ និងព័ត៌មានលម្អិតបន្ថែម សូមចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO។ តោះសន្សំលុយ ហើយខាំមាត់សង្កត់ចិត្តបន្តិចដើម្បីរង់ចាំសំណព្វចិត្តរបស់អ្នកទាំងអស់គ្នាមកដល់ឆាប់ៗនេះ!!!    

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post