
សិល្បៈ
កាលពីយប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២យប់មិញនេះ អ្នកនាងខ្ញុង និងស្វាមី បន្ទាប់ពីឈរ ឡាយវីដេអូលក់ផលិតរយៈពេល២ម៉ោងមកហើយនោះ ស្រាប់តែស្វាមីមានសភាពវៀចមាត់ ហើយក៏ដួលទៅតែម្ដង ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជុំវិញរឿងនេះមានការបញ្ចេញមតិជាច្រើនផងដែរ ថាអ្នកនាងខ្ញុង និងស្វាមីសម្ដែង តែក៏មានការបញ្ចេញមតិជាច្រើនថា អ្នកជួបបទពិសោធផ្ទាល់ទើបដឹងច្បាស់ នេះជាការពិតគឺសភាពលើសឈាម ខណៈអ្នកនាងខ្ញុងវិញបានត្រឹមតែបន់ស្រន់បង្ហោះនៅលើបណ្ដាញសង្គម។
គិតមកដល់វេលាម៉ោង១១យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២២នេះ ស្ថានភាពលោកកៃដ ស្វាមីអ្នកនាងខ្ញុង បានធូរស្បើយច្រើនហើយ តែកំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៅឡើយ។ បើតាមអាចារ្យធំ បញ្ជាក់ថាលោកកៃដ ខ្វះកាល់ស្យូម ខ្វះជាតិស្ករ ព្រមទាំងឡេីងឈាម។


