
សង្គម
សំឡូត បាត់ដំបង ៖ នៅរសៀលថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២២ លោកផែង វណ្ណៈ និង លោកអភិបាលស្ដីទីស្រុកសំឡូត និង លោកមេឃុំ បាននាំយកថវិកាចំនួន ២ម៉ឺន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគល់ជូនដល់កីឡាករប្រដាល់ក្បាច់គុនខ្មែរ ក្រាក់ សម្ផស្ប ដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។
ថវិកានេះ នឹងត្រូវយកទៅចាត់ចែងសង់ផ្ទះសមរម្យមួយ ចំណែកថវិកានៅសល់ពីការសង់ផ្ទះនឹងទុកធ្វើជាដេីមទុនប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។
កីឡាករ ក្រាក់ សម្ផស្ប និង ភរិយា មានក្ដីរំភើបរីករាយយ៉ាងក្រៃលែង ដែលទទួលបានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ។ កីឡាករ ក្រាក់ សម្ផស្ប និង ភរិយា បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងបានគោរពជូនពរ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ បរិបូណ៌ អាយុយឺនយូរ ដេីម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និង ការអភិវឌ្ឍន៍៕