
សង្គម
កាលពីម្សិលមិញនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសនីយ៍ឯក សាន សុខសីហា បានចេញមកណែនាំពីការអនុវត្តការងារចរាចរណ៍៣ចំណុចសំខាន់ៗ ដែលក្នុងនោះមានចំណុចខ្លះអាចនឹងធ្វើឱ្យបងប្អូនយល់ច្រឡំទាក់ទងនឹងរឿងបត់ស្ដាំ ពេលស្ដុបពណ៌ក្រហម ។
តាមរយៈសារសំឡេង លោកវរសនីយ៍ឯក សាន សុខសីហារួមមានមាន:
ទី១: បើសិនភ្លើងស្តុបពណ៌ក្រហម ហើយពលរដ្ឋបត់ស្តាំ, ករណីគ្មានឧបសគ្គ សូមកុំចាប់ផាកពិន័យ។
ទី២: បើពលរដ្ឋឆ្លងស្តុបហួសគំនូសថ្មើរជើង ស្តុបលោតភ្លើងលឿង សូមកុំចាប់ផាកពិន័យ ត្រឹមអប់រំណែនាំ។
ទី៣: សូមតាមគោលដៅនៃការសម្រួលចរាចរណ៍ កុំប្រែក្លាយជាគោលដៅអនុវត្តច្បា.ប់ចរា.ចរណ៍!
ទាក់ទងនឹងការចេញមកណែនាំឡើងវិញនេះមិនមែនជារឿងថ្មីនោះទេ គឺលោកបានបញ្ជាក់ថាគ្រាន់តែដាស់ឡើងវិញ ភ្ញោចឡើងវិញប៉ុណ្ណោះ ពោលគឺអាចបត់ស្ដាំពេលភ្លើងស្ដុបពណ៌ក្រហម គ្មានឧបសគ្គ បាន គឺនៅពេលភ្លើងស្ដុបដែលមានរូបសញ្ញារាងមូល ប៉ុន្តែប្រសិនបើភ្លើងស្ដុបមានសញ្ញាព្រួញពណ៌ក្រហម គឺនៅតែមិនអាចបត់បានដដែល។