header ads

Sponsor

វីដេអូមួយដែលបង្ហោះដោយទំព័រហ្វេបុក «ភោជនីយដ្ឋាន ខ្នងផ្សារ» កំពុងផ្ទុះការចាប់អារម្មណ៍ទៅលើវីដេអូមួយដែលថតបាន តម្រួតសង្ឃជាច្រើនអង្គបានមកចាប់ជនសង្ស័យម្នាក់ដែលត្រូវបានសង្ស័យថាបន្លំធ្វើជាសង្ឃ ដើរបិណ្ឌបាត្រ ពីប្រជាពលរដ្ឋស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី ១៥ ខែសីហ ឆ្នាំ២០២២។

តាមរយៈទំព័រហ្វេសបុកដដែលនេះបានសរសេររៀបរាប់ថា៖ «ក្ដៅហុយៗ ប្លែកមិនដែលឃើញ មិនដែរជួប មិនធ្លាប់ភ្លក់ តែមិនមែនអាហារទេបងប្អូន គឺព័ត៌មានប្លែក ក្ដៅៗ ទាន់ហេតុការណ៍។ មន្ត្រីសង្ឃ តាមប្រមាញ់ចាប់បានជនសង្ស័យបន្លំជាសង្ឃ» 

ជុំវិញហេតុការណ៍នេះមានអ្នកបញ្ចេញមតិយ៉ាងច្រើន ផ្សេងៗពីគ្នា តែជាមួយគ្នានោះ ក៏មានអ្នកលើកឡើងបកស្រាយថា៖

«ក្រើនរំលឹកបុគ្គលខ្លះ រដ្ឋ មានមន្រ្តីនគរបាល ឯសាសនាក៏មានមន្រ្តីសង្ឃដែរ កុំល្ងីល្ងើ comment មិនដឹងក្បាលកន្ទុយ។ ជាទូទៅ បទល្មើសដែលពាក់ព័ន្ធនឹងសង្ឃ មន្រ្តីសង្ឃមានតួនាទីធ្វើការឃាត់ខ្លួន និងសាកសួរ ឬអាចចាប់ផ្សឹកបានភ្លាមៗបើរកឃើញបទល្មើសជាក់ស្ដែង។

ក្នុងករណីជននោះ មានពាក់ព័ន្ធបទលហុ ឬបទមជ្ឈិម ឬបទឧក្រិដ្ឋ មន្រ្តីសង្ឃអាចបញ្ជូនទៅនគរបាលដើម្បីដោះស្រាយបន្តទៀត។ ការងាររបស់ស្ថាប័នទាំងពីរនេះគឺ ស្ថាប័នរដ្ឋ និងស្ថាប័នសង្ឃ មិនអាចធ្វើការលាយឡំគ្នាបានទេ ស្ថាប័នមួយដោះស្រាយចប់ទើបចូលស្ថាប័នមួយទៀត។ ជាក់ស្ដែង ករណីនេះស្ថិតក្រោមដែនសមត្ថកិច្ចរបស់មន្រ្តីសង្ឃស្រុក ខណ្ឌ ក្រុង ឬខេត្តនៃលំនៅដែលបានប្រព្រឹត្តរបស់ជនក្លែងនោះ។»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post