header ads

Sponsor

សិល្បៈ

តាគល់

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ទៅលើបុរសម្នាក់ដែលចេញមករិះគន់ទៅលើបេក្ខភាពប្រឡងចម្រៀង Cambodian Idol ថុល សុភិទិ ដោយវាយតម្លៃទៅលើរូបសាក់លើដងខ្លួន ហើយមកចោទសួរមហាជនថាមានចូលបីចំណុចនេះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចទី១ គាត់ជាក្មេងញៀនថ្នាំ ទី២ គាត់ជាក្មេងរើសអេតចាយតាមថ្នល់ និងទី៣ មិនទទួលបានការអប់រំពីឪពុកម្ដាយ។

ក្រោយពីឃើញបែបនេះ ស្រាប់តែឪពុកចេញមកឆ្លើយតបទៅកាន់ការលើកឡើងថា៖

«តើបុគ្គលម្នាក់នេះជាអ្នកណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុអ្វីបានយករូបកូនខ្ញុំ ថុលសុភិទិ មកវាយតំលៃលើរូបគាត់ គ្រាន់តែរឿងចា.ក់សា.ក់លើដងខ្លួន ហេតុអីអ្នកឯងហ៊ានវាយតំលៃ ប្រៀបធៀបកូនខ្ញុំទៅនឹងក្មេងញៀ-នថ្នាំ ក្មេងហិ-តកាវ និងក្មេងគ្មានឪពុកម្តាយ ណែនាំប្រដៅ ហើយដាក់សញ្ញាសួរឲេ្យគេឆ្លើយតប តើអ្នកឯងមានបំណងអី្វ បានអ្នកហានវាយតំលៃ គ្រួសារខ្ញុំនិងកូនខ្ញុំ?

អ្នកស្គាល់ខ្ញុំ គ្រួសាខ្ញុំនៅឯណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?អ្នកឯងត្រូវតែចេញមុខមកសុំទោសគ្រួសារខ្ញុំ ជាសាធារណ: ព្រោះអ្នកឯងហានមើលងាយគ្រួសារខ្ញុំ និងកូនខ្ញុំ ថុល សុភិទិ សូមបងប្អូនជួយចែករំលែក ឲ្យពុកម៉ែបងប្អូនបានដឹង ឲ្យគាត់ចេញមកជួបខ្ញុំ ។»

ក្រោយពីឃើញឪពុក ថុល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុភិទិ ចេញប្រតិកម្មបែបនេះ មិនបានប៉ុន្មានម៉ោងផងបុរសខាងលើនេះចេញមុខមកសុំទោសជាសាធារណៈតែម្ដង ព្រមទាំងលើកឡើងថា គ្រាន់តែចង់ដឹងសន្ទុះនៃការគាំទ្រ សុភិទិ ប៉ុណ្ណោះ ហើយខ្លួនជាអ្នកគាំទ្រ សុភិទិម្នាក់ដែរ។

ជុំវិញការសុំទោសនេះ ឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល បានលើកឡើងថា៖ «ចំពោះបុគ្គលម្នាក់នេះ! ដែលបាននិយាយប៉ះ.ពាល់មកលើគ្រួសារខ្ញុំ គាត់បានចេញសុំទោ.សជាសាធារណ:ហើយ ចំពោះការសុំទោសនេះវាហាក់ដូចជាមិនគប្បីនឹងទង្វើគាត់ទេ ក៏ប៉ុន្តែខ្ញុំយល់ព្រមអនុគ្រោះឲ្យបុគ្គលនេះចុះ ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូន ដែលបានចែករំលែករឿងនេះ ហើយក៏សូមដាក់ជាសារប្រមានទៅដល់មនុស្សមួយចំនួន ចំពោះការមើលងាយវាយតម្លៃអ្នកដទៃត្រឹមសំបកក្រៅ ។»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post