ថ្ងៃនេះជាថ្ងៃទីមួយនៃកម្មវិធីពិព័រណ៍ការងារ CamboJob Career Fair 2022 ចូលរួមដំណើរការដោយក្រុមហ៊ុនឯកជនល្បីៗជាង ១០០ ស្ថាប័ន អ្នកស្វែងរកការងារធ្វើ និងអ្នកចង់ស្វែងយល់ពីទីផ្សារការងារយ៉ាងច្រើនកុះករផងដែរ​។ ​ 

 

មិនត្រឹមតែមានការចូលរួមដ៏ច្រើនកុះករប៉ុណ្ណោះទេ យើងសង្កេតឃើញទឹកមុខដ៏រីករាយរបស់អ្នកចូលរួម និងដើរមើលយ៉ាងយកចិត្តទុកដាក់ជ្រើសរើសក្រុមហ៊ុនដែលខ្លួនចង់មានឱកាសធ្វើការ និងរៀនសូត្រនៅទីនោះ ពិសេសគឺធ្វើការក្នុងវិស័យដែលខ្លួនស្រលាញ់ និងកំពុងសិក្សានៅសាលាស្រាប់។ 
ចំណែកអ្នកចូលរួមខ្លះទៀតរីករាយនឹងការចូលរួមសម្ភាសន៍ផ្ទាល់ភ្លាមៗជាមួយក្រុមហ៊ុនដែលខ្លួនពេញចិត្ត និងពិសេសទៅទៀតនោះគឺក្រោយពេលសម្ភាសន៍គឺមានឱកាសក្នុងការបង្វិលកងទទួលបានរង្វាន់ផងដែរ។ អ្នកខ្លះទៀតចូលចិត្តថតរូបស្អាតៗ និងអាចឈ្នះរង្វាន់ពីកម្មវិធីទៀតផង ដោយគ្រាន់តែថតរូប ហើយ Check-In នៅក្នុងពិព័រណ៍ការងារនឹងមានឱកាសចាប់យករង្វាន់ដែលរង្វាន់នោះ​រួមមាន​ដូចជាដបទឹក កែវទឹកដ៏ស្រស់ស្អាត សំបុត្រកុន កាបូបស្ពាយ ស្ពីកឃើ smart watch និងទូរស័ព្ទដៃដ៏ទំនើបទៀតផង។
 លើសពីការរំភើបទៀតនៅថ្ងៃនេះផងដែរ នាម៉ោង ២រសៀលគឺមានកិច្ចពិភាក្សាពីប្រធានបទ”រៀនចប់ធ្វើអីគេ”ត្រូវបានបំផុសដោយ CamboJob ដោយព្រឹត្តិការណ៍នេះបានអញ្ជើញវាគ្មិនល្បីៗមកពីស្ថាប័នធំៗដើម្បីមកចូលរួមចែករំលែកបទពិសោធន៍ល្អៗក្នុងវិស័យការងារជាក់ស្តែងកន្លងមកដែលពួកគាត់បានឆ្លងកាត់។
លើសពីនេះទៅទៀតអ្នកចូលរួមក៏ហាក់ប្លែកអារម្មណ៍ និងស្ងើចសរសើរផងដែរទៅកាន់ស្នាដៃរបស់និស្សិតលើផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងមនុស្សយន្ត និងអ្នកចូលរួមអាចធ្វើការបោះឆ្នោតដើម្បីស្វែងរកអ្នកដែលឈ្នះជ័យលាភីពីការប្រកួតប្រជែងនេះផងដែរ។
ដោយឡែកសម្រាប់ថ្ងៃទីពីរយើងនឹង​ជួបវាគ្មិនល្បីៗក្រោមប្រធានបទ“ការដណ្តើមការងារមនុស្សដោយមនុស្សយន្ត” ធ្វើឡើងនៅថ្ងៃទី ២១ សីហា នាម៉ោង ២រសៀល។
កុំភ្លេចចូលរួមទាំងអស់គ្នាដើម្បីស្វែងរកការងារដែលខ្លួនស្រឡាញ់ និងស្វែងយល់បន្ថែមអំពីចំណេះដឹងថ្មីៗ និងលេងហ្គេមសប្បាយៗផងដែរ។​ 
ទំនាក់ទំនងទៅចូលរួមក្នុងកម្មវិធីនេះលេខទូរស័ព្ទទំនាក់ទំនង
015 69 75 01
​​​​​​081 69 75 01
ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ
ហ្វេសប៊ុកផេក៖ CamboJob | Facebook

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor