header ads

Sponsor

ពិតភ្ញាក់ផ្អើលក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno8 Series» កាលពីយប់មិញ ដោយក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួននូវសមាជិកថ្មីរហូតដល់ទៅ 3 ម៉ូដែលគឺ Reno8 | Reno8 Z 5G | Reno8 5G ក្នុងពេលតែមួយរួមទាំងបើកប្រកាសឲ្យកក់ទុកមុនក្នុងពេលតែមួយដូចគ្នា។ បន្ថែមពីនេះ OPPO បើកប្រកាសលក់នូវផលិតផល IoT ថ្មីចំនួន 2 រួមមាន OPPO Pad Air និង OPPO Enco Bud2 ផងដែរ។

តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធនេះយើងក៏ឃើញមានតារាតំណាងឲ្យ OPPO ទាំង 3 ដួងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជាគឺ ពេជ្រ សោភា, Step និង រ៉េត ស៊ូហ្សាណា រួមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតផងដែរ។​ ក្រៅពីនេះក៏ឃើញមានការចូលរួមពីដៃគូសហការរបស់ OPPO អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ព្រមទាំងម្ចាស់ហាងលក់ទូរស័ព្ទទូទាំងប្រទេសកម្ពុជាផងដែរ។

យ៉ាងណាមិញ នៅក្នុងយុគសម័យថ្មី OPPO បានវាយលុកលើទីផ្សារស្មាតហ្វូនកម្រិតមធ្យមគ្រប់ម៉ូដែលបានយ៉ាងជោគជ័យ​ដែលផ្តោតសំខាន់លើ «អ្នកជំនាញ Portrait» ក្នុងការផ្តិតយករូបភាពស្អាតបែបធម្មជាតិប្រៀបដូចថតកាមេរ៉ាអាជីព។ លើសពីនេះ OPPO ក៏មិនភ្លេចញាត់នូវបច្ចេកវិទ្យាទំនើបៗថ្មីៗមកដែរ គឺវាតែងតែបង្ហាញចេញមកនូវអ្វីដែលស្មាតហ្វូនដទៃកំពុងកង្វះខាត។ តោះ! ឥឡូវមកជជែកគ្នាថាតើគួរសម្រេចចិត្តកក់ទុកមុន​ (Pre order) ឬទេ? មូលហេតុអ្វីគួរតែកក់ទុកមុន? ក្នុងចំណោម​ 3 ម៉ូដែលតើយកមួយណា?

សម្រាប់ OPPO Reno8 Series ទាំង 3 ម៉ូដែលមានស្ទីលរចនាពណ៌ដូចគ្នាគឺពណ៌មាសប្រណីត ជាជម្រើសពណ៌ថ្មីដ៏ទាក់ទាញប្រៀបដូចវេទមន្តនៃភាពស្រស់ស្អាតក្នុងដៃអ្នក។ ចំណែករូបរាងស្តើងស្រាល គែមជ្រុងដ៏ស្រស់ស្អាត ទាន់សម័យ និងពេញនិយមបំផុតជាមួយរចនាបថ OPPO Glow ជំនាន់ថ្មីដែលធ្វើឡើងពីកញ្ចក់ស្ងួត។ បន្ថែមពីនេះ ក្រោមផ្ទៃកញ្ចក់កាមេរ៉ាបានរចនាជាមួយកងបំភ្លឺដំណឹង និងភ្លើងដំណឹងបែបពន្លឺដង្ហើម មើលទៅស្រស់ស្អាត លេចធ្លោពីគ្រប់ជ្រុងប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។ រឹតតែពិសេស Reno8 Series ទាំង 3 ម៉ូដែលបាននាំយក «អ្នកជំនាញ Portrait» ដើម្បីបង្កើនភាពស្រស់ស្អាតរបស់លោកអ្នកគ្រប់ពេលវេលា។

(ភាពខុសគ្នានិងចំណុចខ្លាំងរៀងៗខ្លួនរវាង OPPO Reno8 | Reno8 Z 5G | Reno8 5G)

• Reno8​ បំពាក់បន្ទះឈីប Snapdragon 680_6nm ជម្រុញឲ្យល្បឿនដំណើរការរលូន និងអាចលេងហ្គេមធំៗ គួបជាមួយ RAM 13GB (RAM ក្នុងម៉ាស៊ីន 8GB+មុខងារបន្ថែម RAM រហូតដល់ 5GB សរុប RAM 13GB) + ROM 256GB នេះអស់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។ ហើយវាក៏បំពាក់នូវអេក្រង់ទម្លុះ 90HZ ជាមួយពណ៌ដិតស្រស់ ផ្តល់នូវបទពិសោធន៍ទស្សនាភាពយន្ត លេងហ្គេមកាន់តែអស្ចារ្យ។ ចំណែកថាមពលថ្មទំហំ 4500mAh អាចប្រើប្រាស់មួយថ្ងៃពេញដោយមិនបារម្ភ រឹតតែពិសេសជាមួយបច្ចេកវិទ្យាសាកថ្ម 33W SuperVOOC សាក 5នាទីអូសលេងបាន 2 ម៉ោង។ អ្វីដែលទាក់ទាញគឺវាបានបំពាក់នូវសេនស័រស៊ែលហ្វី SONY កម្រិតកំពូល IMX709 ដែលអាចឲ្យអ្នកផ្តិតយករូបស៊ែលហ្វីស្អាតៗជាមួយកម្រិតពន្លឺកាន់តែច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយ។ មិនតែប៉ុណ្ណោះក៏មកជាមួយមុខងារថតរូប Portrait Mode 2.0, Bokeh Flare Portrait, Selfie HDR, Portrait Retouching ព្រមទាំងមុខងារពិសេសផ្សេងទៀត​ Microscope, ថតរូបរហ័ស, ថតរូបកម្រិត 108MP។

• Reno8 Z 5G បំពាក់បន្ទះឈីប 5G Snapdragon_6nm ជាមួយអ៊ីនធើណែត 5G ល្បឿនលឿនរួចជាស្រេច​ រួមជាមួយអានុភាព RAM សរុប 13GB RAM កាន់តែធំឆ្លាស់កម្មវិធីកាន់តែរលូន។ ចំណែកថាមពលថ្មគឺដូចទៅនឹង Reno8 ដែរគឺមានទំហំ 4500mAh + 33W SuperVOOC អាចបំពេញការងារ និងប្រើប្រាស់បណ្តាញសង្គមពេញមួយថ្ងៃ​​ ហើយសាកពេញ 100% ក្នុងពេលត្រឹមតែ 60នាទីតែប៉ុណ្ណោះ។​ បន្ថែមពីនេះវាបង្កប់នូវកាមេរ៉ា​ AI Portrait 64MP ជាមួយមុខងារថតរូបថតវីដេអូជាច្រើនដូចជា Portrait Mode 2.0, Bokeh Flare Portrait, Selfie HDR, AI-Color Portrait, Dual View Video។

• Reno8 5G បំពាក់បន្ទះឈីបកំពូល Dimensity 1300 | 5G ជាមួយ RAM សរុប 13GB (8GB+5GB) មិនរអាក់រអួលពេលដំណើរការកម្មវិធីច្រើន + ROM 256GB ប្រើដោយមិនបារម្ភថាខ្វះទំហំផ្ទុក។ រីឯបច្ចេកវិទ្យាសាកថ្មកំពូល 80W SuperVOOC សាកថ្មដោយសម្ពាធទាប លឿនគ្រប់ស្ថានភាព វដ្តជីវិតនៃការសាកថ្មខ្ពស់បំផុត 1600ជុំ ហើយសុខភាពថ្មល្អជាងទូរស័ព្ទដទៃ 2ដងឯណ្ណោះ។ អ្វីដែលរឹតតែពិសេសគឺកាមេរ៉ាសេនស័រកំពូល 2 គ្រាប់ពី SONY លើកាមេរ៉ាមុខ IMX709 និងកាមេរ៉ាក្រោយ IMX766 ដែលផ្តល់ឲ្យការថតរូបពេលយប់កាន់តែច្បាស់ និងកាន់តែអស្ចារ្យ។ បន្ថែមពីនេះវាក៏មានមុខងារពិសេសជាច្រើនដូចជា ថតពេលយប់ច្បាស់និងរហ័ស, Bokeh Flare Portrait, Portrait Mode 2.0, AI Highlight Video ។​

គ្រប់យ៉ាងគឺមានតែពាក្យល្អថាឥតខ្ចោះ! ចុះសម្រាប់អ្នកវិញពេញចិត្តអត់? បើពេញចិត្តអាចកក់ទុកមុន (Pre order) បាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃ ដែលជាដៃគូសហការរបស់ OPPO ទូទាំងប្រទេសកម្ពុជា។ ចំពោះតម្លៃ Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569 ។

គួរបញ្ជាក់ថា រាល់ការកក់ទុកមុន Reno8 & Reno8 Z 5G ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី26 ខែសីហា។ ចំណែកការកក់ទុកមុន Reno8 5G ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែសីហា ឆ្នាំ2022 ជាមួយកញ្ចប់ប្រូម៉ូសិនដ៏ពិសេសរួមមាន ៖

• Reno8 តម្លៃ $359 ថែមកាដូតម្លៃ $102 រួមមាន ៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល 4 ខែ។

• Reno8 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $187 រួមមាន ៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6​ ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល 4 ខែ។

• Reno8 5G តម្លៃ $569 ថែមកាដូតម្លៃ $187 រួមមាន ៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6​ ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល 4 ខែ។

•OPPO Pad Air​​ តម្លៃ $269 ជាថេប្លែតដែលស្តើងស្រាល ដែលមានគុណភាពរឹងមាំ អេក្រង់ធំ 10.36” កម្រិត 2K ដែលបង្ហាញពណ៌បានច្បាស់រហូតដល់ 10Bits អមដោយ Speaker ដល់ទៅ 4 គ្រាប់បំពេញការស្តាប់តន្រ្តី និងទស្សនាវីដេអូកាន់តែជក់ចិត្ត ប្រកបដោយសម្លេងកាន់តែខ្លាំង និងកាន់តែពីរោះពីបច្ចេកវិទ្យា Dolby Atmos។

• OPPO Enco Bud2 តម្លៃ $19 ជាកាសឥតខ្សែស៊េរីថ្មីតូចស្រាលស្រួលពាក់​តភ្ជាប់រហ័សជាមួយសម្លេងបាសខ្លាំង និងសាកតែម្តងប្រើបានដល់ទៅ 28ម៉ោង៕

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post