
សិល្បៈ
នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២នេះ លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតសំឡេងស្នេហាជាតិ ត្រូវបានថ្នាក់ដឹកនាំបណ្ដេញចេញពីក្រមខណ្ឌកងយោពលខេមរភូមិន្ទ ដោយសារតែបង្កហេតុធ្វើឱ្យប៉ះពាល់ដល់អង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ។
ក្រោយពីមានរឿងនេះកើតឡើង ត្រូវបានលោក វ៉ាន់ សារាយ ដែលគេស្គាល់ថាជាអ្នកសារព័ត៌មានល្បីមួយរូបនៅសារព័ត៌មាន Fresh News ចេញមកប្រាប់ឱ្យដឹងអំពីចរិតរបស់លោក តាមរយៈការធ្វើការជាមួយគ្នាកន្លងមក។ លោក វ៉ាន់ សារាយ បានរៀបរាប់ឱ្យដឹងថា៖
«ខ្ញុំធ្លាប់ធ្វើការ និងស្គាល់បង សាន្ត ប៊ុនធឿន តាំងពីឆ្នាំ២០០៨។ ខ្ញុំដឹងពីស្ថានភាពជីវភាពគាត់កាលពីអតីតកាលនោះ។ គាត់ហូបចុកសម្តីគាត់តែងតែអ៊ីចឹង តែបើនិយាយពីទឹកចិត្តគាត់វិញ គឺល្អគួរឱ្យកត់សម្គាល់។ មនុស្សធ្វើការជាមួយមានការលំបាក ឱ្យតែគាត់មានលុយជួយអស់ពីខ្លួន។ »
លោកបានបន្តទៀតថា៖« ឃើញគាត់បានប្រសើរ ទោះក្នុងប៉ុន្មានឆ្នាំចុងក្រោយមិនដែលទាក់ទងគាត់ តែខ្ញុំក៏តែងត្រេកអរឃើញជីវភាពគាត់បានប្រសើរ។ តែពេលនេះអាចថាគាត់អស់សំណាងធ្វើឱ្យថ្នាំងថ្នាក់ចិត្តថ្នាក់ដឹកនាំ ព្រោះចរិតពីធម្មជាតិរបស់គាត់។ សង្ឃឹមរឿងមួយនេះ ជួយឱ្យបងកែទម្លាប់មិនល្អនេះ ដើម្បីកសាងជីវិតទៅមុខទៀត។ សង្ឃឹមថា បងប្អូនខឹងស្អប់គាត់ អហោសិកម្មជូនគាត់ មិនព្រួតជាន់ពន្លិចមនុស្សពេលជួបអាសន្ន។»






