header ads

Sponsor

សិល្បៈ

តាគល់

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះអតីតតារាសម្តែងមុខមូលក្រឡង់ ខៀវ សុខារ៉ាវី បានបង្ហាញកម្រងរូបភាពយ៉ាងផ្អែមល្ហែមជាមួយស្វាមីនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់នាង តែអ្វីដែលកត់សម្គាល់ ខៀវ សុខារ៉ាវី បែរជាព្រលយថាជីវិតស្នេហារបស់នាងមិនទទួលបាន ការពេញចិត្តឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជឿជាក់ថាមហាជនប្រហែលជានៅចាំបានអតីតតារាសម្តែងរូបស្រស់ ខៀវ សុខារ៉ាវី ដែល សព្វថ្ងៃកំពុងរស់នៅជាមួយស្វាមីនៅឯទឹកដីសហរដ្ឋអាមេរិក តែអតីតតារារូបនេះមិនសូវ បង្ហាញជីវិតឯកជនរបស់ខ្លននៅតាមបណ្តាញសង្គមដូចមិត្តរួមអាជីពដទៃឡើយ ប៉ុន្តែថ្មីៗនេះ នៅក្នុងថ្ងៃនៃក្តីស្រឡាញ់ ខៀវ សុខារ៉ាវី បានបង្ហាញរូបភាពស្វីត ស្វីត ជាមួយស្វាមី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អមដោយ ពាក្យពេចន៍ថាមិនលែងដៃស្វាមីឡើយបើទោះស្នេហារបស់នាងមិនទទួលការគាំទ្រក្តី។

ការលើកឡើងរបស់ ខៀវ សុខារ៉ាវី បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ហើយក៏មានការអាណិតដល់រូបនាងព្រោះថាមិនមែនជារឿងងាយស្រួលទេដែលជីវិតប្តីប្រពន្ធមិនទទួលបានការពេញចិត្តពីសំណាក់គ្រួសារបែបនេះ តែយ៉ាងណាក៏មានការជូនពរឱ្យជីវិត ប្តីប្រពន្ធរបស់នាងកាន់តែផ្អែមល្ហែម និងស្រឡាញ់គ្នាជារៀងរហូត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

គេចាំបានថា ខៀវ សុខារ៉ាវី ជាតារាសម្តែងដែលមានប្រជាប្រិយភាពគួរសមកាលពីជិត ១០ឆ្នាំ មុន តែគួរឱ្យស្តាយនាងបានដកខ្លួនពីអាជីពមួយនេះក្រោយពីបានរំសាយពិធីរៀបមង្គលការ ជាមួយអតីតតារាសម្តែងលោក ស៊ុក សុភា កាលពីដើមឆ្នាំ ២០០៨ ហើយក្រោយមកក៏លេច ឮ ថានាងបានភ្ជាប់ចំណងស្នេហ៍ជាមួយមន្រ្តីធំម្នាក់រហូតមានកូនប្រុសមួយ តែក្រោយមកក៏ ស្ងាត់ឈឹងតែម្តងទើបនៅឆ្នាំ ២០១៨ នាងបានបង្ហាញរូបភាពរៀបការជាមួយបុរសម្នាក់ ជាអ្នក រស់នៅសហរដ្ឋអាមេរិក្នុងរដ្ឋកាលីហ្វ័រញ៉ាហើយកាលណោះអ្នកម្តាយរបស់នាងអ្នកស្រី និន រ៉ាត់ ធ្លាប់ប្រាប់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខៀវ សុខារ៉ាវី នឹងមកកាត់ចំណងដៃនៅស្រុកខ្មែរម្តងទៀត តែរហូតមក ដល់ពេលនេះគេមិនបានឃើញនាងរៀបចំពិធីដូចការអះអាងរបស់អ្នកម្តាយឡើយ ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post