
សិល្បៈ
ចុងក្រោយនេះតារាសម្តែងសាច់សខ្ចី សួង សាខារ៉ានីត ហាក់មិនសូវមមាញឹកនៅក្នុងអាជីព សិល្បៈប៉ុន្មានឡើយ ប៉ុន្តែបើក្រឡេកមើលជីវភាពរស់នៅរបស់នាងហាក់មិនមានអ្វីចោទជា បញ្ហាឡើយ យ៉ាងណាមិញថ្មីៗនេះ សួង សាខារ៉ានីត បានកាច់រាងជាមួយរថយន្តទំនើប ប្រភេទហ្សីបឃើញថាពិតជាហាយសូរមិនធម្មតាឡើយ ។
កន្លងមក សួង សាខារ៉ានីត ហាក់មិនសូវសម្ញែងសម្ភារៈនិយមប៉ុន្មានឡើយ ប៉ុន្តែយ៉ាងណាថ្មីៗ នេះនាងបានឡើងស៊េរីរថយន្តទំនើបដែលមានតម្លៃខ្ពស់ម៉ាកហ្សីបដែលធ្វើឱ្យមិត្តភក្តិមានការ លាន់មាត់គ្រប់គ្នា ។អ្វីដែលកត់សម្គាល់មួយរយៈនេះ សួង សាខារ៉ានីត ហាក់មិនមានសកម្ម ភាពសិល្បៈថ្មីៗនោះទេពោលនាងជាប់រវល់នៅក្នុងហាងសាឡនដែលទើបបើកដំណើរការមួយរយៈមុន ។
សួង សាខារ៉ានីត ក៏ជាតារាស្រីដែលមានសម្រស់ផូរផង់នឹងនិយមការលេងខ្លួនសិចស៊ីមិនធម្មតាដែរ ប៉ុន្តែគួរឱ្យស្តាយនាងកម្រមានឱកាសបានក្តោបតំណែងជាតួឯកខ្លាំងណាស់ ភាគច្រើននាងសម្តែងជាតួកាចឆ្នាស់ឆ្នើម ហើយកន្លងមកស្រីស្រស់រូបនេះក៏ធ្លាប់អន់ចិត្ត អន់ថ្លើមនឹងច្រានចោលការសម្តែងជាច្រើនរឿងក្រោយពីអ្នកដឹកនាំឱ្យនាងសម្តែងជាតួម្តាយ។
ស្របអ្នកសិល្បៈជាច្រើនបានបើកចំហពីជីវិតឯកជន ជាពិសេសបង្ហាញគូស្នេហ៍ ជាបន្តបន្ទាប់ តែ សម្រាប់ស្រីស្រស់ សួង សាខារ៉ានីត ហាក់ស្ងាត់ឈឹងចំពោះរឿងនេះបើទោះមានការបង្ហើបថា មានបុរសៗមិនតិចទេជ្រួលជ្រើមចង់ក្លាយជាម្ចាស់ចិត្តរបស់តារាស្រីរូបនេះ ៕






