header ads

Sponsor

បុរសម្នាក់ឈ្មោះ​ អ៊ុច​ ចំណេ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ Ouch Chamne បានចូលទៅខមិ​នថា​ (ឡានទឹកស៊ីលុយឆ្ងាញ់ធ្វើពន្យាពេលដើម្បីអោយម្ចាស់ឡានបុកលុយ😡)​ ដែលជាការប្រមាទមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យេីង​ ហេីយត្រូវបានសមត្ថកិច្ចកោះហៅ​ ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន​។ 

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា Ouch Chamne ដែលបានសរសេរថា (ឡានទឹកស៉ីលុយឆ្ងាញ់ធ្វើពន្យាពេលដើម្បីអោយម្ចាស់ឡានបុកលុយ😡)​ ដែលករណីអគ្គិភ័យ​ឆាបឆេះឃ្លាំងលក់-ទិញរថយន្ត មួយកន្លែង​ ដែលស្ថិតតាមបណ្តោយផ្លូវ២៧៣​ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​​ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២២នេះ។ 

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Ouch Chamne ដែលបានសរសេរបែបនេះ​ ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលេីកងកម្លាំងសមត្ថកិច្ច​ ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ​ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។ 

ប៉ុន្តែ​ នៅព្រឹកថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០២២​ កម្លាំងសមត្ថកិច្ច​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានកោះហៅឈ្មោះ​ អ៊ុច​ ចំណេ ចូលខ្លួនមកបំភ្លឺ​ ដោយបានទទួលនូវកំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ​ ជាពិសេស​ សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់​ ដើម្បីសុំការលើកលែងទោស​៕

សូមចូលរួមសហការចែកចាយតែព័ត៌មានពិត​ !!!
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post