header ads

Sponsor

សិល្បៈ

តាគល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីទន្ទឹងអស់រយៈពេល ៦ខែពេលនេះកម្មវិធីប្រឡងចម្រៀង Cambodian Idol បានបញ្ចប់ដោយជោគជ័យ ដែលម្ចាស់ពានគឺកំលោះតូច លីម តិចម៉េង ហើយអ្វីដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍នោះគឺនៅក្នុងរដូវកាលនេះគណៈកម្មាការ ឱក សុគន្ធកញ្ញា ហាក់មានភាពលេចធ្លោ និងទាក់ទាញជាខ្លាំង ជាពិសេសម៉ូតសម្លៀកបំពាក់នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី ២៨យប់មិញនេះតែម្តង ។ 

សម្រាប់រដូវកាលទីបួននេះគេសង្កេតឃើញថាម៉ាក់អូនឆលី មានការសម្រិតសម្រាំងនូវម៉ូត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្លៀកបំពាក់ប្លែកៗ និងទាក់ទាញដែលច្នៃដោយហាងកាត់ដេរល្បីល្បាញមួយ យ៉ាងណាមិញកាលពីយប់មិញនេះ ឱក សុគន្ធកញ្ញា បានបង្អួតសម្រស់ជាមួយឈុតរ៉ូបពណ៌ខ្មៅដែលមាន ដាំត្បូងភ្លឺចែងចាំងបង្ហាញនូវដើមទ្រូងណែនក្បំដែលធ្វើឱ្យសម្រស់របស់អ្នកនាងកាន់តែលេចធ្លោថែមមួយកម្រិតទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានការលាន់មាត់ពីសំណាក់ហ្វេនៗ ថា ឱក សុគន្ធកញ្ញា ពិតជាស្អាតប្លែកណាស់ ជាពិសេសរាល់ម៉ូតសម្លៀកបំពាក់របស់នាងច្នៃមកមើលទៅប្លែកភ្នែក និងស៊ីវិល័យគ្រប់សប្តាហ៍តែម្តងជាពិសេសកាន់តែញាក់នៅវគ្គផ្តាច់ព្រ័ត្រនេះ ។ 

ចាប់តាំងពីមានកូនមកតារាចម្រៀង ឱក សុគន្ធកញ្ញា ហាក់មិនទាន់មានបទចម្រៀងលេចធ្លោ ទាក់ចិត្តអ្នកគាំទ្រដូចមុនទេ ប៉ុន្តែអ្នកនាងបែរជាត្រូវមហាជនចាប់អារម្មណ៍ថាកាន់តែមាន សម្រស់ស្រស់ស្អាត ជាពិសេសស្ទីលនៃការរៀបចំខ្លួនក៏ទាន់សម័យនឹងទាក់ភ្នែកប្លែកជាងមុន  ជាពិសេសក្រោយពីនាងបានលេចមុខនៅក្នុងនាមជាគណៈកម្មាការនៅក្នុងរដូវកាលទីបួននេះ ហើយអ្វីដែលកត់សម្គាល់នៅក្នុងសប្តាហ៍កន្លងមក ឱក សុគន្ធកញ្ញា បានព្រលយថា នេះជារដូវកាលចុងក្រោយសម្រាប់អ្នកនាង ។ មិនទាន់មានការបកស្រាយជុំវិញរឿងនេះពី កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ឡើយខណៈមានការសង្ស័យពីមហាជនថា ឱក សុគន្ធកញ្ញា កំពុងត្រៀមខ្លួនរកសមាជិកថ្មីឱ្យអូន ឆលី ៕   ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post