
សិល្បៈ
សម្រាប់ការប្រឡងចម្រៀង Cambodian Idol នៅក្នុងរដូវកាលទីបួននេះគេសម្គាល់ឃើញថាមានសន្ទុះគាំទ្រខ្លាំងពីសំណាក់មហាជន ហើយសម្រាប់ម្ចាស់ពាន កម្លោះតូច លីម តិចម៉េង ក៏ស័ក្តិសមថែមទៀតផង ប៉ុន្តែយ៉ាងណាក៏មានការចូលរួមសោកស្តាយចំពោះបេក្ខជន ថុល សុភិទិ ដែលធ្លាប់តែ វ៉ាដាច់គេនៅក្នុងសំឡេង ឆ្នោតកន្លងមក ហើយក្នុងនោះកំពូលអ្នកទើសលោក ម៉ៃ សុគន្ធ បានលើកឡើងពីមូលហេតុដែល បេក្ខជន ថុល សុភិទិ មិនអាចក្លាយជាម្ចាស់ពាន។ ចង់ដឹងថាបែបណាតោះទៅតាមដានទាំងអស់គ្នា ។
លោក ម៉ៃ សុគន្ធ ដែលត្រូវបានគេទទួលស្គាល់ថាជាកំពូលអ្នកទើសនោះបានលើកឡើងថា «ដំបូងគ្រប់គ្នាប្រាកដជាគិតច្បាស់ណាស់ថា ភិទិ ជាតួឯកជាពិសេស ហ្វេន នារីៗ ប៉ុន្តែបន្ទាប់ពីលេចចេញតួឯកស្រីម្នាក់មកបានធ្វើឱ្យ ហ្វេន ស្រីៗមួយចំនួនធំខកចិត្តយ៉ាងខ្លាំង(សិល្បៈ កំពុងទាញប្រជាប្រិយ មិនគួរភិទិ ឆាប់បង្ហាញតួឯកស្រីពេកសោះ មើលគំរូលោកព្រាប សុវត្ថិ តើគាត់លាក់រឿងនេះយូរប៉ុណ្ណាទើបបង្ហាញ) ដែលធ្វើឱ្យ ហ្វេនៗបែរមកគាំទ្រនិងបាក់ចិត្តស្រឡាញ់ទៅលើ តួរង តិច ម៉េង វិញបូករួមទាំងការក្រមិចក្រមើមរបស់គាត់ នឹង សំឡេងដែលកម្ររកបានរបស់គាត់ ធ្វើឱ្យ គាត់ក្លាយទៅជាតួឯកនៅភាគបញ្ចប់នេះទៅវិញ ។ដំបូង តួឯក តែភ្លេចខ្លួនមួយភ្លែតចុងបញ្ចប់ក្លាយជា តួរង អបអរសាទរ អាយដូលតូច តិចម៉េង»។
ការលើកឡើងរបស់ លោក ម៉ៃ សុគន្ធ លើកនេះហាក់ត្រូវចិត្តអ្នកលេងបណ្តាញសង្គមជាច្រើន ដោយអ្នកខ្លះបានបញ្ចេញមតិរបស់ខ្លួនថា «បងនិយាយត្រូវការពិត ភិទិ មានហ្វេនច្រើនជាង តិចម៉េង តែគាត់មិនចេះរក្សាហ្វេន » ខ្លះបានលើកឡើងថា «ភិទិបាត់បង់ទំនុកចិត្តមិនអាចគ្រប់គ្រងអារម្មណ៍ចាប់ពីពេលមានបញ្ហាផ្ទួនបូករួមហ្វេន តិចម៉េង កើនឡើងធ្វើឱ្យ ភិទិ នៅពីរវគ្គចុងក្រោយច្រៀងមិនលះគ្មានទំនុកចិត្ត ភ្លាត់។ សំឡេង តិចម៉េង និង ភិទិ មួយបែបម្នាក់ តិចម៉េង សំឡេងធ្ងន់ល្អមិនបាក់ទឹកចិត្តទោះក្នុងដំណាក់កាល ភិទិ ឡើងកូដ »។
ទាំងនេះជាការលើកឡើងរបស់មហាជនក្រោយពី លោក ម៉ៃ សុគន្ធ បាននិយាយពីការមិនទទួលពានរបស់បេក្ខជន ថុល សុភិទិ ប៉ុន្តែទោះមិនទទួលពានក្តី តែគេសម្គាល់ឃើញ ថុល សុភិទិ នៅតែទទួលបានការស្រឡាញ់និងចូលចិត្តពីសំណាក់ ហ្វេន ហ្វេនជាច្រើន ៕









