header ads

Sponsor

រដ្ឋបាល​ខេត្ត​សៀមរាប​  ដាក់​លិខិត​ឱ្យ​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បញ្ឈប់ការ ប្រមូលផ្តុំប្រជាពលរដ្ឋ និងរំសាយការជួបជុំឲ្យអស់ យ៉ាងយូរត្រឹមម៉ោង១២យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ជាកំហិត។

រដ្ឋបាល​ខេត្ត​ប្រកាសថា​ ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្កាប់ស្កាត់ជំងឺកូវីដ-១៩។ 

ដូច្នេះ ដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការបោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩​ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប សូមឲ្យលោកប្រធានគណបក្ស បញ្ឈប់ការប្រមូលផ្ដុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច​ ។

យ៉ាងណានៅយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ មានបងប្អូនប្រជាពលរដ្ឋ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្លះហើយ និងជាបន្តបន្ទាប់ បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហក់បែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post