header ads

Sponsor

កំពង់ស្ពឺ៖ រថយន្តកុងតឺន័រមួយគ្រឿង បុកពីក្រោយរថយន្ត MAZDA បណ្តាលឲ្យទូរកុងតឺន័ររបូតធ្លាក់ពីលេីរថយន្ដ ក្រឡាប់ចុះមក​ដី ហើយរថយន្ដក្រឡាប់​ រីឯ​រថយន្ដ​ MAZDA ​ខូចខាត​យ៉ាង​ដំណំ​ផ្នែក​ខាងក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើង នាវេលាម៉ោង​ ០៧ និង០៥នាទី​ព្រឹក​ ថៃ្ងទី​ ៣០ ខែ​សី​ហា ឆ្នាំ​២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា រថយន្ត០១គ្រឿង ម៉ាក ពណ៍ ស ពាក់ស្លាកលេខពោធ៍សាត់​ 3A-​07​4​8 សណ្ដោងសុឺមីរុឺម៉កពាក់ស្លាកលេខភ្នំពេញ 4A​-​05 86 អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បើកបរពីទិសខាងលិចទៅទិស ខាងកើត មកដល់ចំ​ណុចខាងលើបានបុកពីក្រោយរថយន្ត០១​គ្រឿង ម៉ាក​ MAZDA ពណ៍ស ពាក់ស្លាកលេខភ្នំពេ​ញ 2AZ-4466 បើកបរដោយឈ្មោះ​ យួត ហេ​ងប៊ុនណា ភេទប្រុស អាយុ២៥ រស់នៅភូមិអណ្ដូង​ទឹ​ក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ក្នុងទិ​ស​ដៅស្របទិសគ្នា ។ 

ក្នុងហេតុការណ៍​គ្រោះថ្នាក់​ខាងលេី​ បណ្តាលឲ្យទូរកុងទែនេីបានរបូតធ្លាក់ពីលេីរថយន្ដក្រឡាប់ចុះមក​ដីនិងរថយន្ដក្រឡាប់​ រីឯ​រថយន្ដ​ MAZDA​ខូចខាត​យ៉ាង​ដំណំ​ផ្នែក​ខាងក្រោយ​។ 

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួច​ ដឹកនាំដោយ​វរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​នគរបាលស្រុក​ភ្នំស្រួច​  បានចុះសម្របសម្រួល​ចរាចរណ៍​និងជួយអន្ដរាគមន៍​ កំពុងរៀបចំស្ទូចចេញកន្លែងកើត​ហេ​តុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំការដោះស្រាយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post