header ads

Sponsor

សិល្បៈ

តាគល់

ម្ចាស់ជ័យលាភីពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លីម តិចម៉េង បន្ទាប់ពីលើកពាន និងថ្លែងអំណរគុណដល់អ្នកគាំទ្ររួចហើយ នៅថ្ងៃទី ៣០ ខែសីហានេះ កំលោះរាងតូចល្អិត បានមកផ្ដល់បទសម្ភាសន៍តាមរយៈទូរទស្សន៍ហង្សមាសកម្មវិធីព័ត៌មាន ជាមួយលោក មាស ឬទ្ធី។

មកទល់ពេលនេះតិចម៉េង អាយុ២៥ ឆ្នាំហើយ មានបងប្អូន៣នាក់ ជាកូនបង ប្រុស2 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រីម្នាក់ ជាអ្នកស្រុកចំការលើ ភូមិស្វាយមាស ឃុំបុស្សខ្នុរ ខេត្តកំពង់ចាម ដែលបញ្ឈប់ការសិក្សាត្រឹមឆ្នាំទី៣ ផ្នែកសំណង់ស៊ីវិល ។ តិចម៉េងបញ្ជាក់ផងដែររឿងបញ្ឈប់ការសិក្សា ព្រោះតែបញ្ហាជីវភាព មួយទៀតស្រពិចស្រពិលរឿងគោលដៅជីវិត ខណៈចង់ពង្រឹងផ្នែកសិល្បៈឡើងវិញជាងខាងផ្នែកសំណង់ តែក្រុមគ្រួសារមិនគាំទ្រទេ ព្រោះក្រុមគ្រួសារគ្មាននរណាមានដុងខាងផ្នែកសិល្បៈទេ។

មានការលើកឡើងសួរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មូលហេតុអ្វីបានតិចម៉េង មិនមកប្រឡងកាលពីរដូវកាលទី១ ទី២ ទី៣ ម៉េចបានចាំដល់រដូវការទី៤? តិចម៉េងឆ្លើយតបថា «តាមពិតទៅតិចម៉េងបានកត់សម្គាល់ខ្លួនឯងតាំងពីរដូវកាលទី១មកម៉្លេះ ថានឹងកំណត់គោលដៅឱ្យដូចអាយដលរបស់ខ្លួនគឺ លោក នី រតនា តែពេលនោះគឺសមត្ថភាពរបស់លោកមិនដល់មាន បទពិសោធក៍គ្មាន ចឹងហើយកុំថាវគ្គ Live Show អាចនឹងធ្លាក់តាំងពីវគ្គដំបូងម៉្លេះ»

តិចម៉េង បន្តឱ្យដឹងទៀតថារយៈពេលនោះ គឺលោកហ្វឹកហាត់ខ្លួនឯង តាមរយៈការធ្វើការងារផង រៀនផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីឱ្យបទពិសោធក្នុងវិស័យសិល្បៈនេះកាន់តែមានគ្រប់គ្រាន់ ដើម្បីមកដាក់ពាក្យប្រឡងរដូវការថ្មីនេះ ហើយលោកក៏មិនសង្ឃឹម១០០%នោះទេ តែនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ទីបំផុតសម្រេចបានមែន។ សូមទស្សនាបទសម្ភាសន៍ទាំងស្រុងខាងក្រោមនេះ៖

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post