សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីៗនេះផលិតករកម្មវិធីទូរទស្សន៍ដ៏ល្បីលោក គួច ខេវិន បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះកម្មវិធីប្រលង Miss Grand Cambodia ដែលមាន ភាពខុសឆ្គងច្រើនដោយក្នុងនោះផលិតករដ៏ល្បីរូបនេះបានប្រៀបប្រដូចកម្មវិធីមួយនេះទៅនឹងការប្រឡងរើសនារីសោ`ភិ`នីថែមទៀត ។
លែងទុកមុខលោក គួច ខេវិន បានបង្ហោះសារជាសាធារណៈលើបណ្តាញសង្គមរបស់លោកថា «រស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតជាមានសេរីភាពយ៉ាងពេញបរិបូណ៏រហូតពេលខ្លះវាហូរហៀរទៅជាអនាធិបតេយ្យទៅវិញក៏មិនដឹង?តួយ៉ាងដូចជាការប្រជែងរើស Miss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណ) តែវាទៅជាការវង្វេងវង្វាន់ដូចជាការប្រជែងរើសស្រី សោ`ភិ`នីឬនារីពេ`ស្យា`ចារទៅវិញ?
ព្រោះវាមើលទៅដូចជាអា`ស`អាភា`ស និងអា`ណា`ចាហួស ហេតុពេកកន្លង ឃើញហើយវាក្តៅសា`ច់រត់ទៅជុះអា`ចម៍បីដងមិនទាន់បាត់ ខ្ពើ`មក្លៀ`ក គ`គ្រិច ក្រ`លៀនកាន់ស្នឹមរបស់មី`នា`ងៗហ្នឹងលែងចង់ស៊ីបាយម៉ាអាទិត្យ?
តើកូនចៅអ្នកណាខ្ញុំ សែនអនិច្ចាជីដូចជីតានាងៗណាស់មិនគួរយកកេ`រ្តិ៍យកខ្មា`សមកឱ្យពួក នាងជា`ន់ប`ន្ថោ`កបែបនេះសោះ? ចូរនាងទាំងហ`ងអើយគិតផងចុះថាមានសុភាពនារីខ្មែរជាច្រើនអនេកដែលស្អាតទាំងរូបល្អទាំងចរិយាជាបញ្ចពិតកល្យាណី តែគេមិនមកចូលប្រជែងជាមួយ ពួកនាងទេព្រោះគេមិនឱ្យប្រ`ឡា`ក់កិត្តិសព្ទរបស់នារីខ្មែរជាមួយពួកនាងៗ យល់??»
ការលើកឡើងរបស់វែងអន្លាយរបស់លោក គូច ខេវិន ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានយល់ស្រប ហើយនិយាយស្ទើរគ្រប់គ្នាថា «នេះជាអ្វីដែលខ្ញុំចង់និយាយលោកពូ»។ ទោះជា មានការរិះ`គន់ច្រើន តែក្តី Miss Grand Cambodia ឆ្នាំ ២០២២ នេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយឆ្នាំនេះម្ចាស់ជ័យលាភីគឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី៕