header ads

Sponsor

សិល្បៈ

តាគល់

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្អួតសម្រស់ក្នុងឈុតកូនក្រមុំបែបបុរាណជាមួយកម្លោះសង្ហា ថុល សុភិទិ ដែលមើលទៅ ស័ក្តិសមគ្នាប្រៀបគូស្នេហ៍ពិតៗតែម្តង ។ 

មិនមានអ្វីចម្លែកទេដែល ពេជ្រ សូលីកា ស្លៀក ឈុតបែបនេះ តែអ្វីដែលមហាជនចាប់អារម្មណ៍គឺអ្នកមេម៉ាយរូបនេះបានបង្អួតសម្រស់ជាមួយកម្លោះវ័យក្មេង ថុល សុភិទិ ដែលធ្លាប់ត្រូវបានមហាជនយល់ច្រឡំកន្លងមកក្រោយពីអ្នកទាំង ពីរបានបង្ហាញរូបភាពស្និទ្ធស្នាលកាលពីពេលកន្លងទៅ ។ថ្មីៗនេះសម្អាងការមួយបានចែករំលែករូបភាពរបស់ ពេជ្រ សូលីកា ថតរួមគ្នាជាមួយកម្លោះ សង្ហា ថុល សុភិទិ ក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរ ដែលគេសង្កេតឃើញថារូបភាពទាំងនេះទទួលបានការសរសើរពីសំណាក់មហាជនថាពិតជាស្រស់ស្អាតស័ក្តិសមគ្នាណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមិនប្រាប់ស្មានថាជាគូស្នេហ៍ពិតៗតែម្តង ។ 

គេចាំបានថាមួយរយៈមុន  ពេជ្រ សូលីកា បានបង្ហាញភាពស្និទ្ធស្នាលជាមួយ ថុល សុភិទិ ដែលជាហេតុធ្វើឱ្យមហាជនជាច្រើនមានការយល់ច្រឡំថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសលើសពីមិត្តភក្តិ តែយ៉ាងណាកន្លងមកអ្នកម្តាយកូនមួយរូបនេះធ្លាប់ចេញមុខសុំទោសហើយ បញ្ជាក់ថាទំនាក់ទំនងរវាងនាង និង ថុល សុភិទិ គ្មានអ្វីក្រៅពីការងារនោះទេហើយនាងគ្រាន់ តែជាហ្វេនរបស់កម្លោះសង្ហានេះប៉ុណ្ណោះមិនមានអ្វីលើសហ្វឹងឡើយ ៕   ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post