header ads

Sponsor

កាលពីថ្មីៗនេះបន្ទាប់ពី OPPO បានប្រកាសបញ្ចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួនគឺ Reno8 Series ចំនួន 3 ម៉ូដែលឃើញថាសន្ទុះគាំទ្រគួរឲ្យភ្ញាក់ផ្អើល​​ដែលក្នុងនោះ​ Reno8 (4G) & Reno8 Z 5G បានចេញលក់ជាផ្លូវការហើយលើទីផ្សារប្រទេសកម្ពុជា។​ ចំណែក OPPO Reno8 (5G) កំពុងបន្តឲ្យ Pre-Order រហូតដល់ថ្ងៃទី31 សីហា​​ 2022 ហើយគ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី1 កញ្ញា 2022 ឆាប់ៗខាងមុននេះ។

តួយ៉ាង នៅក្នុងត្រកូល​ OPPO Reno8 Series យើងបានបង្ហាញខ្លះៗរួចមកហើយអំពីការឌីហ្សញរូបរាង និងស្ទីលពណ៌ថ្មីពណ៌មាសដ៏ពេញនិយម។​ ឥឡូវយើងមកជជែក និងមុជឲ្យកាន់តែជ្រៅអំពីលក្ខណៈពិសេសរបស់ OPPO Reno8 5G ដែលមានតម្លៃ $569 ថាតើតម្លៃប៉ុណ្ណឹងស័ក្កិសមជាមួយអ្វីដែលស្មាតហ្វូននេះមានឬទេ?

  • កំពូលកាមេរ៉ា ៖ Reno8 5G បានញាត់ជាមួយសេនស័រកំពូលពី SONY ​IMX709 លើកាមេរ៉ាមុខនិង​ IMX766 សម្រាប់កាមេរ៉ាក្រោយ ​ដែលធ្វើឲ្យបទពិសោធន៍ថតរូបកាន់តែប្រសើរឡើងទោះស្ថិតក្នុងស្ថានភាពពន្លឺងងឹតបែបណាក៏ដោយ ក៏អាចឲ្យលោកអ្នកផ្តិតយករូបភាពភ្លឺច្បាស់ប្រកបដោយភាពសប្បាយរីករាយគ្រប់ពេលវេលា។ មួយវិញទៀត វាក៏បានបំពាក់ជាមួយមុខងារ Ultra Night Video បង្កើនឲ្យការថតវីដេអូពេលយប់បានច្បាស់មិនស្ងាចពន្លឺខ្លាំង។ បន្ថែមពីនេះ​ជាមួយមុខងារ Night Portrait មានសមត្ថភាពថតរូបពេលយប់ និងរហ័ស ដែលធ្វើឲ្យរូបមនុស្សកាន់តែលេចធ្លោ។
  • សមត្ថភាពកំពូល ៖ Reno8 5G បំពាក់នូវបន្ទះឈីបកំពូល Dimensity 1300 | 5G ភាគច្រើនឃើញមានតែនៅលើកំពូលស្មាតហ្វូនតម្លៃថ្លៃៗកប់ពពកតែប៉ុណ្ណោះ។ ជាងនេះទៀតវាក៏បំពាក់នូវ RAM ធំសរុប 13GB (8GB+5GB) មិនរអាក់រអួលពេលដំណើរការកម្មវិធីច្រើន + ROM ធំ 256GB ប្រើដោយមិនបារម្ភថាខ្វះទំហំផ្ទុក។
  • កម្លាំងសាកថ្មកំពូល ៖ Reno8 5G បំពាក់នូវនូវបច្ចេលវិទ្យាសាកថ្មកំពូល 80W SUPERVOOC សាកជាមួយសម្ពាធថ្មទាបលឿនគ្រប់ពេល គ្រាន់តែសាក​ 5 នាទីលេងហ្គេមបាន 2 ម៉ោង។ ឯវដ្តជីវិតនៃការថ្មខ្ពស់បំផុត 1600 ជុំជាមួយសុខភាពថ្មល្អជាងទូរស័ព្ទដទៃ 2 ដងឯណ្ណោះ។ ហើយសម្រាប់ថាមពលថ្មវាមានទំហំ 4500mAh ដែលអាចប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃ លេងបណ្តាញសង្គម លេងហ្គេម និងមើលវីដេអូបានពេញមួយថ្ងៃដោយគ្មានក្តីបារម្ភ។
  • រចនាបថកំពូល៖ Reno8 5G រចនាឡើងដោយកញ្ចក់ស្ងួតដែលបន្ស៊ីគ្នាពីខ្នងក្រោយដល់បណ្តុំកាមេរ៉ា ដែលស្ទីលរចនានេះដូចទៅនឹងកំពូលស្មាតហ្វូន OPPO Find X5 Pro ។ មិនតែប៉ុណ្ណោះ វាមានកម្រាស់ស្តើង 7.6mm ស្រួលកាន់​ ស្រួលទុកដាក់ ឯទម្ងន់ 179g កាន់ប្រើយូរមិនចុកដៃ ជាមួយគែមជ្រុងដ៏ពេញនិយមក្នុងវិស័យស្មាតហ្វូន។ ​រឹងតែទាក់ទាញជាមួយជម្រើសពណ៌ដ៏ប្រណីត 2 ពណ៌គឺ Shimmer Gold (ពណ៌មាសប្រណីត) និង Shimmer Black (ពណ៌ខ្មៅ)។

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ Review ខាងក្រោមនេះ ៖

តោះ… នៅចាំអីទៀត? សម្រាប់ OPPO Reno8 5G លោកអ្នកអាចបន្តធ្វើការកក់ទុករហូតដល់ថ្ងៃទី31 សីហា 2022 ដោយមានការថែមជូនកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស​ Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។

សូមបញ្ជាក់ថាសម្រាប់ OPPO Reno8 (4G) $359 & Reno8 Z 5G $429 មានដាក់លក់នៅលើទីផ្សារហើយ ជាមួយនឹងការថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ សម្រាប់ការថែមជូននេះចាប់ពីថ្ងៃទី 27 សីហា ដល់ថ្ងៃទី 08 កញ្ញា 2022 ប៉ុណ្ណោះ។ ចំពោះព័ត៌មានលម្អិតបន្ថែមលោកអ្នកអាចចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post