header ads

Sponsor

ប៉ុន្មានថ្ងៃនេះមានអ្វីប្លែកនៅលើបណ្តាញសង្គម? យើងសង្កេតឃើញមានតារាចម្រៀងល្បីៗ តារាសម្តែង ពិធីករ កីឡាករបាល់ទាត់ Gamers និងតារា TikTok ជាច្រើនបានបង្ហោះរូបបង្ហាញភាពលេចធ្លោ ស្ទីលប្លែកៗគ្នាអមដោយឧបករណ៍បច្ចេកវិទ្យាពណ៌មាសយ៉ាងប្រណីតក្នុងដៃម្នាក់មួយៗ ដែលមើលទៅពិតជាគួរឲ្យទាក់ទាញក្រសែភ្នែកខ្លាំងមែនទែន។ អាចនិយាយបានថា ប៉ុន្មានថ្ងៃនេះប្រធានបទ «ពណ៌មាស» កំពុងក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមហ្វ៊េសប៊ុក ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដោយម្នាក់ៗនាំគ្នាជជែកវែកញែកជាហូរហែហើយភាគច្រើនគេនិយាយថា «ពណ៌មាស» ជាពណ៌ប្រណីតបែបថ្លៃថ្នូរ ស៊ីវិល័យ ទាំងនេះនឹងលេចនៅលើ OPPO Reno8 Series ត្រៀមប្រកាសចេញលក់ក្នុងពេលឆាប់ៗ។

ដូចនេះ តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ?​ ពណ៌រចនាថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់? រូបរាងស្តើង និងស្រាល? អ្វីដែលអ្នកទាំងអស់កំពុងទន្ទឹងរង់ចាំពីបទពិសោធន៍ថ្មីបានមកដល់ហើយ OPPO Reno8 Series រចនាបថរូបរាងស្តើងបំផុតបែប Retro ផ្តល់នូវភាពងាយស្រួលក្នុងការចាប់កាន់ ហើយវានៅតែជាម្ចាស់រចនា OPPO Glow ផ្តាច់មុខលើផ្ទៃខ្នងក្រោយគ្រើមតែផ្តល់នូវអារម្មណ៍រលោងគ្រប់ពេលវេលា។ អ្វីដែលកាន់តែភ្ញាក់ផ្អើល OPPO Reno8 Series នៅបន្តរក្សាគែមជ្រុងដែលជារូបរាងពេញនិយម និងពេញចិត្តខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ប៉ុន្តែលើកនេះកាន់តែប្លែកហើយអស្ចារ្យគឺវាបានរចនាជាមួយពណ៌ថ្មីយ៉ាងប្រណីតប្លែកជាង Reno Series ម៉ូដែលមុនៗ ហើយឈ្នះអស់គេឯងក្នុងវិស័យស្មាតហ្វូន​។

ត្រៀមខ្លួនហើយឬនៅ? OPPO Reno Series នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ សិល្បៈនៃគំនិតច្នៃប្រឌិត ជាមួយនឹងការស្វែងរកអ្វីដែលថ្មីៗគ្មានដែនកំណត់ ធ្វើឲ្យជីវិតរបស់អ្នកកាន់តែរស់រវើក។ តោះ! ត្រៀមបើកនូវបរិបទថ្មីជាមួយ OPPO Reno8 Series ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ដើម្បីជ្រាបច្បាស់ពីព័ត៌មានលម្អិតបន្ថែម សូមចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ កុំភ្លេចត្រៀមទទួលយកសមាជិកថ្មី ដែលជាស្មាតហ្វូនក្នុងក្តីស្រមៃរបស់លោកអ្នក….

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post