header ads

Sponsor

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការប្រកាសសាលក្រមសំណុំរឿងក្រុមជនជនជាប់ចោទដែលបានចូលប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ដោយបានសម្រេចផ្តន្ទាទោស ឈ្មោះ William Guang អាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារកំណត់ចំនួន៩ឆ្នាំ ពីបទ «លួចមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធខុសច្បាប់ និងពីបទក្លែងឯកសារសាធារណ:»។

ជាមួយគ្នានេះ តុលាការក៏បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសបក្សពួកមេចោរប្លន់ William Guang ចំនួន៧នាក់ទៀត ក្នុងនោះបក្ខពួកជាបុរសចំនួន៤នាក់ ម្នាក់ៗកំណត់៨ឆ្នាំ និងស្ត្រី២នាក់ ម្នាក់ៗចំនួន៦ឆ្នាំ ពីបទ ផ្សំគំនិលួចមានស្ថានទម្ងន់ទោស និងពីបទ ប្រើប្រាស់ឯកសារសាធារណ:ក្លែង។ ចំណែកបុរសម្នាក់ទៀតឈ្មោះ ម៉ាច ដែលបានរត់គេចខ្លួន ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់យកមកអនុវត្តទោសកំណត់៦ឆ្នាំ។


សាលក្រមដដែលក៏បានសម្រេចឱ្យក្រុមនេះ រួមគ្នាសងទៅដើមបណ្តឹងចំនួន៥០ម៉ឺនដុល្លារទៅឱ្យនិងសងសំណងជម្ងឺចិត្តចំនួន (២០០លានរៀល)ផងដែរ។ សូមបញ្ជាក់ថា សវនាការក្នុងសំណុំរឿងមេចោរប្លន់ William Guang និងបក្ខពួកនេះរួមមានសមាសភាព លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សារ និងលោក គឹម សានហុង ជាតំណាងអយ្យការ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post