header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ចុងក្រោយនេះគេចាប់អារម្មណ៍ឃើញថាតារាសម្តែងរូបស្រស់ ហ្វា ហ្វា កាន់តែមានទីផ្សាររីក ទូលាយមិនថាការសម្តែងរឿងភាគ ឬស្ប៉តពាណិជ្ជកម្មឡើយ ហើយអ្វីដែលកត់សម្គាល់គ្រាន់ តែដើមខែថ្មីភ្លាម ស្រីស្អាតរូបនេះបានបង្ហាញសមាជិកថ្មីដែលជារថយន្តទំនើបដែលមានតម្លៃ ខ្ពស់គួរសម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងរថយន្តថ្មីម៉ាកMG ពណ៌សក្បុស ហ្វា ហ្វា បាននិយាយដោយខ្លីថា «ស្វាគមន៍ កូន ស្រី» ដោយក្នុងនោះនាងក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់មិត្តរួមអាជីពនិងអ្នកគាំទ្រ ជាច្រើន ។ ហ្វា ហ្វា ត្រូវបានគេចាត់ទុកជាតារាសម្តែងដែលមានប្រជាប្រិយភាពគួរសម នៅក្នុងចំណោមអ្នកសិល្បៈដែលចូលប្រឡូកដំណាលរូបនាង ជាពិសេសចុងក្រោយនេះនាង កាន់តែមានហាងឆេងខ្ពស់ក្រោយពីនាងបានកែបន្ថែមចំណុចខ្លះៗដែលមានដូចជាខ្ទង់ច្រមុះ និងដើមទ្រូង ជាដើម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ដោយសារតែរូបសម្រស់ផូរផង់បានធ្វើឱ្យ ហ្វា ហ្វា មិនខ្លាចក្នុងការលេងម៉ូដសម្លៀកបំពាក់ សិ-ចស៊ី តែជាសំណាងតារាស្រីរូបនេះបែរជាទទួលការសរសើរច្រើនជាងការរិះ-គន់ទៅវិញ ។ ទោះបីជាយ៉ាងនេះក្តី ហ្វា ហ្វា ធ្លាប់សំណូមពរឱ្យមហាជនកុំដាក់ស-ម្ពាធលើរូបនាងក្នុងការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្លៀកពាក់សិ-ចស៊ីព្រោះជាការថតពាណិជ្ជកម្មនោះទេ ។ សព្វថ្ងៃ ហ្វា ហ្វា កំពុងមានវត្តមាន នៅក្នុងរឿងភាគទូរទស្សន៍ជាច្រើនដោយក្នុងនោះនាងសម្តែងជាតួដែលមានចរិតកាចឆ្នាស់ឆ្នើម ។

គួរបញ្ជាក់ថាក្រោយបែកស្នេហ៍ជាមួយតារាចម្រៀង នាយចឺម ពេលនេះ ហ្វា ហ្វា ក៏រកបានអ្នក ស្អំបេះដូងថ្មីជាខ្មែររស់នៅសហរដ្ឋអាមេរិកដែលលោកមានតួនាទីជាទាហ៊ានថែមទៀតផង ហើយតាមគម្រោងគូស្នេហ៍របស់ ហ្វា ហ្វា នឹងចុះមកស្រុកខ្មែរនៅឆ្នាំក្រោយខាងមុខនេះ តែ យ៉ាងណា ហ្វា ហ្វា មិនទាន់ប្រាកដថាមានដំណឹងល្អឬបែបណាទេ ពោលរង់ចាំមើលបន្តសិន  តែក្នុងកំឡុងពេលនេះនាងបានប្រាប់ថាទំនាក់ទំនងរវាងនាងនិងគូស្នេហ៍ផ្អែមល្ហែមជាធម្មតា ទោះពួកគេនៅឆ្ងាយគ្នាក្តី ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post