header ads

Sponsor

សិល្បៈ

តាគល់

នៅព្រឹកថ្ងៃទី០១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីនគរបាលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ ការដកពិន្ទុបណ្ណបើកបរ នៅតាមគោលដៅសំខាន់ៗជាច្រើនក្នុងរាជធានីភ្នំពេញក្នុងដំណាក់កាលសាកល្បង។

លោក អនុសេនីយ៍ឯក សេង សុផាត បានឱ្យដឹងថា បើតាមការសង្កេតរបស់លោក គោលដៅស្តុបបេកាសេ (ស្តុបអគារកាណាឌីយ៉ា) អ្នកបើកបរមួយចំនួន ល្មើ.សទៅនឹងភ្លើងសញ្ញាចរាចរណ៍ ត្រូវបានមន្រ្តីនគរបាលដកចំនួន៣ពិន្ទុ ក្នុងបណ្ណបើកបរ ខណៈដែលបណ្ណបើកបរមានពិន្ទុពេញសរុបចំនួន១២ពិន្ទុ បែបនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើអោយគាត់នៅសល់តែ៩ពិន្ទុ។ ទៅថ្ងៃមុខ បើសិនជាអ្នកបើកបរបន្តល្មើ.សច្បា.ប់ចរាចរណ៍មិនរាងចាល នោះ មន្រ្តីនគរបាលនឹងដកពិន្ទុជាបន្តបន្ទាប់រហូតដល់អស់ ដែលបណ្ណបើកបរនោះទុកជាមោឃៈ។

លោក បានបន្ថែមថា ក្នុងការអនុវត្តសាកល្បងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺជាការដកពិន្ទុពិតប្រាកដ ដែលជាការចាប់ផ្តើមពង្រឹងការគោរពច្បា.ប់ចរាចរណ៍របស់អ្នកបើកបរ បន្ថែមទៅនឹងការពិន័យអន្តរការណ៍។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ ការអនុវត្តនីតិវិធីនៃការដកពិន្ទុបណ្ណបើកបរ គឺធ្វើឡើងព្រមៗគ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ២១គោលដៅ។ ចំណែក បទល្មើ.សនៃការដកពិន្ទុ គឺមានដកចាប់ពី១-៦ពិន្ទុ អាស្រ័យទៅតាមប្រភេទបទល្មើ.ស។

ខ្លឹមសារពិស្តារ សូមរង់ចាំទស្សនាបទយកការណ៍ ពីកម្មវិធីទីក្រុងល្អចរាចរណ៍មានសុវត្ថិភាព ដែលមានផ្សាយនៅរៀងរាល់យប់ថ្ងៃអាទិត្យ។ ប្រភព ទទក

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post