
សិល្បៈ
ផ្អែមល្ហែមមិនទាន់បានមួយឆ្នាំស្រួលបួលផងពេលនេះចំណងស្នេហ៍របស់ នាយចឺម និងតារាសម្តែងរូបស្រស់ សេង សុឃីម បានដើរដល់ផ្លូវទ័លដោយតារាស្រីរូបនេះបានប្រកាសចែក ផ្លូវជាមួយ នាយចឺម នៅក្នុងថ្ងៃទី ០២ នេះតែម្តង ហើយអ្វីដែលធ្វើឱ្យមហាជនហួសចិត្តនោះ ការបែកគ្នារបស់ សេង សុខឃីម ដោយសារ នាយចឺម មានអ្នកទីបី ។
មានការចាប់អារម្មណ៍ជាខ្លាំងដោយកាលពីថ្ងៃទី ០១ យប់មិញ នាយចឺម បានបង្ហាញ រូប ភាព ជាមួយ ស្រីស្អាតម្នាក់ដោយនិយាយថា«ដៃគូថតMV ថ្មី »ការលើកឡើងរបស់ នាយចឺម ហាក់ មិនមានអ្វីប្លែកទេព្រោះប្រមាណជាកន្លះខែមុន នាយបានឡាយវីដេអូបញ្ជាក់ថាចំណង ស្នេហ៍ជាមួយ សេង សុខឃីម នៅតែរឹងមាំ ប៉ុន្តែនៅមុននេះបន្តិច តារាសម្តែងសាច់សខ្ចី សេង សុខឃីម បានប្រកាសចែកផ្លូវជាមួយ នាយចឺម តាមបណ្តាញសង្គមដោយលើកឡើងថា អ្វីៗគ្រប់យ៉ាងត្រូវរលាយហើយបួនខែចុងក្រោយនេះថ្ងៃណាក៏នាងទឹកភ្នែក។
ជាមួយនឹងវីដេអូដែលជាកម្រងរូបភាពអនុស្សាវរីយ៍ជាច្រើនរបស់អ្នកមេម៉ាយកូនមួយ សេង សុខ ឃីម និង នាយចឺម ដោយបន្ថែមជាមួយបទចម្រៀងយ៉ាងកម្សត់នោះ សេង សុខឃីម បានភ្ជាប់ជាមួយនូវពាក្យពេចន៍ដែលមាន អត្ថន័យថា «នាង ខ្ញុំសុំប្រកាសជាសាធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោក ចឺមបានបែកគ្នាហើយចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅឬ ក្នុងFBទាំងអស់សូមកុំសួរ អំពី លោកចឺម ពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹងសុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាកុំថាអី ឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែលព្រោះពេលស្រលាញ់គ្នាក៏ផុសជាសាធារណៈឱ្យពុកម៉ែបងប្អូនដឹងហើយចឹងបែកគ្នាក៏ផុសជាសាធារណៈឱ្យបងប្អូនដឹងជាងមួយឆ្នាំត្រូវបានបញ្ចប់មុនឈ្លោះគ្នាដែរតែគេសុខៗចង់បែកតែម្ដងរួចលើកហេតុផលចាស់ៗមកយាយដដែលឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឲ្យទៅ🤍៤ខែក្រោយនេះថ្ងៃណាក៏ខ្ញុំយំដែរបានហើយ(24/8/2022end) សុខ មេសា 👼បើចង់liveបកស្រាយ យាយឲ្យអស់រឿងណា…»។
ទាំងនេះគឺជាការលើកឡើងពីមូលហេតុដែលចំណងស្នេហ៍រវាងនាង និងនាយចឺម ដើរដល់ចំណុចមួយនេះហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រហួសចិត្តនោះពេលឃើញសាររបស់ នាយចឺម បាននិយាយថា«ឈប់ស្រឡាញ់បងទៅបងមានថ្មីហើយ » ។ជាមួយការប្រកាសចែកផ្លូវរបស់ សេង សុឃីម ជាមួយ នាយចឺម បានធ្វើឱ្យមហាជនជាច្រើនបាននាំគ្នាផ្តល់កម្លាំងចិត្តនឹងលើក ឡើងថា«សណ្តានមនុស្សប្រុសសាវ៉ាកែមិនឡើងទេ»«រឹងមាំឡើងបងបើគេឈប់ស្រឡាញ់ យើងហើយដោះលែងគេទៅ»« ថែរសុខភាពអាយដល់គាត់បានបាត់បង់មនុស្សដែលស្រឡាញ់គាត់ខ្លាំងហើយ» »ជាដើម ។
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជិតមួយឆ្នាំហើយដែលតារាសម្តែងកូនកាត់ខ្មែរ អ៊ីស្លាម សេង សុខឃីម បានភ្ជាប់ស្នេហ៍ជាមួយ នាយចឺម ដែលកន្លងមកអ្នកទាំងពីរពិតជា ផ្អែមល្ហែមជាមួយគ្នាដែលពេលខ្លះគេបានឃើញ សេង សុខឃីម សុខចិត្តលុតជង្គង់ពាក់ស្បែក ជើងឱ្យ នាយចឺម ថែមទៀត ។មិនត្រឹម ជាគូស្នេហ៍ប៉ុណ្ណោះទេកន្លងមកអ្នកទាំងពីរបាន ទិញផ្ទះ និងរថយន្តរួមគ្នាទៀតផង ។ កន្លងមក នាយចឺម សុខចិត្តច្រានចោលការច្រៀងនៅតាមបណ្តារខេត្តដោយយកពេលវេលាមកបំពេញភាពកក់ក្តៅឱ្យកូនប្រុសរបស់ សេង សុឃីម នៅក្នុងពិធីខួបកំណើតកាលពីមួយរយៈមុនស្ទើរមិនជឿថារំលងមិនប៉ុន្មានផងចំណងស្នេហ៍អ្នកទាំងពីរបែរជាប្រេះឆាបែបនេះឡើយ។
ដ្បិតមិនមានរូបរាងស្រស់ខ្ពស់សង្ហា តែ នាយចឺម ពិតជាមានមន្តស្នេហ៍ជាខ្លាំងដោយគូស្នេហ៍ របស់នាយកន្លងមកសុទ្ធតែជាស្រីស្អាតនឹងមានឈ្មោះល្បីដែលមានដូចជា ពុធ ស្រីខួច អៀ ម៉េងលិ និង ហ្វាហ្វា តែចំណងស្នេហ៍ កន្លងមកភាគច្រើនPrivate ប៉ុណ្ណោះទើបតែភ្ជាប់ស្នេហ៍ជាមួយ សេង សុខឃីម ទេដែលមានការចែករំលែករូបភាពផ្អែមល្ហែមជាច្រើនតាមបណ្តាញសង្គម ៕












