
សិល្បៈ
នៅពេលថ្មីៗនេះ វីដេអូមួយដែលបានបង្ហោះឡើងដោយតារាចម្រៀងលោក ករុណា ពេជ្រ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវីដេអូមានសុទ្ធតែតារាចម្រៀងល្បីៗជាច្រើន ក្នុងនោះក៏មានការរិះគន់ផងដែរ ទៅលើសកម្មភាពដែលថតបានពីចម្ងាយ ដែលតារាចម្រៀងលោក ឆន សុវណ្ណារាជ រាំជាមួយ សុភ័ក្រ កុសុម៉ា។
យ៉ាងណាក្រោយពីមានការរិះគន់យ៉ាងច្រើនកុះកររួចមក នៅព្រឹកថ្ងៃទី ០២ ខែកញ្ញានេះ ស្រាប់លោកករុណាពេជ្រ ចេញមកធ្វើការសុំទោសពូរាជ និងបងប្អូនគ្រប់ៗគ្នាតែម្ដងព្រមទាំងបានលើកឡើងថា៖
«បងប្អូនជាទី ស្រលាញ់.. ..រាជ គាត់លេងញ៉ោះ ជាមួយ កុសុម៉ា ទេ. គ្មានបំណងអ្វីលើសពីនេះទេ ព្រោះសុទ្ធតែអ្នករាប់អានគ្នា ស្និទ្ធស្នាល បំផុត ហើយនិយាយមែន សូម្បីតែខ្ញុំអ្នកថត ក៏មិនបាន ឃើញ មិនបានចាប់ភ្លឹក ពេលរាជ គាត់លេងជាមួយ កុសុម៉ា ទេ ហើយផុស ពេញអស់ fb story និង TikTok រាប់ម៉ោង បានចូល TikTok ឃើញបងប្អូន ខមមិន បានដឹង …»
លោក ករុណាពេជ្រ បានឱ្យដឹងទៀតថា៖ «ខ្ញុំថតហ្នឹង មើលតែរូប បងជាតិ រូបកញ្ញា និង រូបបងឡែន 3 គូរ ខាងមុខហ្នឹងមែន… សុំទោស រាជ… សុំទោស បងប្អូនគ្រប់គ្នា…»






