
សិល្បៈ
មុននេះបន្តិច តារាចម្រៀង យក់ ថិតរដ្ឋា បានប្រកាសឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈបាន ស្គាល់ឈ្មោះថ្មីរបស់នាងដែលមានឈ្មោះថា អានីន ។ ក្នុងនោះតារាចម្រៀងកូនបីរូបនេះ ក៏បានបញ្ជាក់ពីមូលហេតុដែលនាងសម្រេចចិត្តប្រើឈ្មោះថ្មីនេះដល់មិត្តភក្តិក្នុងបណ្តាញសង្គមផងដែរ ។
កន្លងមកតារាចម្រៀង យក់ ថិតរដ្ឋា ក៏ត្រូវបានមហាជនក្នុងនិងក្រៅសិល្បៈភាគច្រើនតែងហៅ ឈ្មោះនាងថា អាស្រស់ ដែលជាឈ្មោះហៅក្រៅរបស់នាងតាំងពីក្មេង ប៉ុន្តែមុននេះបន្តិច តារា ចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានបង្ហោះសារឱ្យមហាជនក៏ដូចជាមិត្តភក្តិទាំងអស់ បានស្គាល់ឈ្មោះហៅថ្មី ក្នុងនោះអ្នកនាងបាននិយាយ ថា «សូមអធ្យាស្រ័យផងពីពុកម៉ែបងប្អូនទាំងអស់ដែលបានស្គាល់ឈ្មោះនាងខ្ញុំហៅក្រៅថា អាស្រស់លូវនាងខ្ញុំបានដូរមកឈ្មោះថា អានីន វិញដោយសារតែឈ្មោះ ស្រស់នេះ ធ្វើឱ្យ នាងខ្ញុំឈឺច្រើនហើយមានរឿងរ៉ាវជាច្រើនមិនចេះចប់មិនចេះហើយចឹងសូមដូរមកប្រើឈ្មោះ អានីន នេះវិញណាបងប្អូនអ៊ុំពូមីង»។
ជាមួយនឹងការលើកឡើងរបស់អ្នកនាង យក់ ថិតរដ្ឋា លោក ឃុំ ប៊ុណ្ណាដែត ជាស្វាមីឯនេះ វិញក៏បានបង្ហោះសារបញ្ជាក់ពីការដូរឈ្មោះរបស់ភរិយាឱ្យមិត្តភក្តិក៏ដូចជាអ្នកលេងបណ្តាញសង្គមបានដឹង។
មិនមែនមានតែ យក់ ថិតរដ្ឋា ទេកន្លងមកសិល្បកការិនីមិនតិចទេបានសម្រេចដូរឈ្មោះ របស់ខ្លួនយក ហុងស៊ុយនៅក្នុងវិស័យសិល្បៈដែលមានដូចជាតារាសម្តែង រស់ រចនា បានសម្រេចដូរមកឈ្មោះ រចនា រ៉ាវ៉ាឌី ពិធីការិនី ហេង ផាន់ណា បានដូរមកជាឈ្មោះ ហេង កែវនីតា ឃឹម ចរិយា បានដូរមកឈ្មោះ ឃឹម រីយ៉ា និងតារាចម្រៀង ពេជ្រ សូលីកា ក៏បានដូរឈ្មោះពិតរបស់ខ្លួនដែលត្រូវបានគេដឹងថា ឈ្មោះ គង់ ស្រីពេជ្រ ។ កន្លងមក ពួកគេ ធ្លាប់លើកឡើងថាក្រោយដូរឈ្មោះថ្មីហាក់មានយីអ៊ុនឡើងជាងមុន ។
គួរបញ្ជាក់ថាមួយរយៈមុន តារាចម្រៀង យក់ ថិតរដ្ឋា និងស្វាមីបានបង្ហោះសារត្អូញត្អែរ នៅតាមបណ្តាញសង្គមពីការលំបាកដែលសូម្បីតែប្រាក់ក្នុងការទិញទឹកដោះគោសម្រាប់កូន ដែលកាលណោះនាងថែមទាំងទម្លាយខ្លួននិងស្វាមីកំពុងជាប់បណ្តឹងវិវាទដីធ្លីដែល ការលើកឡើងរបស់ប្តីប្រពន្ធអ្នកសិល្បៈគូនេះបានធ្វើឱ្យមហាជនមិនតិចទេភ្ញាក់ផ្អើល ព្រោះ កន្លងមកអ្នកណាក៏ដឹងថា យក់ ថិតរដ្ឋា និងស្វាមីមានជីវភាពហាយសូរមិនធម្មតាឡើយ ប៉ុន្តែ ក្រោយពីឈ្នះបណ្តឹងវិវាទដីធ្លី គេសង្កេតឃើញថា តារាចម្រៀង យក់ ថិតរដ្ឋា ក៏ដូចជាស្វាមី បានបង្ហាញភាពរីករាយនឹងងាកមក ចាប់ផ្តើមអាជីពអចលនទ្រព្យឡើងវិញ មិនតែប៉ុណ្ណោះ ថ្មីៗនេះអ្នកនាងក៏មានបន្ថែមនូវការបើកលក់គ្រឿងអលង្ការប្រាក់នូវគេហដ្ឋានរបស់អ្នកនាងដែលមាន ទីតាំងស្ថិតនៅបុរីអង្គរភ្នំពេញ តែយ៉ាងណាមិនមានការទម្លាយពីការបោះទុនសម្រាប់ អាជីវកម្មថ្មីពីតារាចម្រៀងរូបនេះឡើយ ៕







