
សង្គម
ដ្បិតមានសម្រស់ស្អាតផូរផង់ និងមានសមត្ថភាពនៅក្នុងការងាររកស៊ីក៏ពិតមែន តែ សេង សុខ ឃីម ហាក់មិនមានសំណាងល្អនៅក្នុងរឿងស្នេហានោះទេ យ៉ាងណាមិញថ្មីៗនេះមានការ ទម្លាយមូលហេតុដែលតារាកូនកាត់ខ្មែរអ៊ីស្លាមរូបនេះចែកផ្លូវជាមួយស្វាមីក៏មានហេតុផល ស្រដៀងនឹងការចែកផ្លូវជាមួយ នាយចឺម ដែរ។
ក្រោយពី សេង សុខឃីម បានប្រកាសចែកផ្លូវជាមួយ នាយចឺមដោយមិនអាល័យកន្លងមក ក៏មានការចូលរួមផ្តល់មតិលើកទឹកចិត្តជាច្រើនហើយក្នុងនោះក៏មានអ្នកជិតដិតទៅនឹងតារា ស្រីរូបនេះបាននិយាយថា«ប្តីក៏ស្រីច្រើនដល់សង្សារក៏ចឹងទៀតអាណិតណាស់»ឆ្លើយតបជាមួយការលើកឡើងនេះ សេង សុខឃីម បានទទួលស្គាល់ថា«កម្មយើងបង »។ជាមួយគ្នានោះ តារាសម្តែងសាច់សខ្ចីរូបនេះក៏បានបន្ថែមទៀតថា«រៀនដោះលែង រៀនបំភ្លេច រៀនទទួលយកការពិត ទើបជីវិតមួយនេះមិនជាប់ជំពាក់នឹងការខកបំណង»។
ហាក់មិនទាន់អស់ចិត្តសម្រាប់ការចែកផ្លូវគ្នាជាមួយ នាយចឺម អ្នកនាង សេង សុខឃីម បាន បង្ហាញអារម្មណ៍ជាបន្តបន្ទាប់ថា«ហេតុអីពួកយើងបែកគ្នា?លោកមិនអាចយាយទេណ៎ ដឹងហើយលោកមិនយាយក៏ល្អដែរទុកឲ្យចាកចេញតែឯងដោយជឿជាក់ចុះ ខ្ញុំសួរគេបែបនេះជាង១០០ដងហើយ បានខ្ញុំទទួលស្គាល់ការពិត»«ឈ្លោះត្រូវៗ ពេលនេះឈ្លោះលែងត្រូវទើបដឹងថាគេមានអ្នកថ្មីលួង។ ខណៈអតីតគូស្នេហ៍ប្រកាសផ្តាច់ស្នេហ៍ផ្អើលសង្គមហ្វេសប៊ុក ក្តី តែ នាយចឺម ហាក់មិនទាន់ ចេញមុខប្រតិកម្មអ្វីឡើយ ដែលមួយរយៈមុននាយធ្លាប់ប្រាប់ថា «ដើរតាមការសម្រេចចិត្តរបស់ សេង សុខឃីម »។រង់ចាំមើលទាំងអស់គ្នាតើ នាយចឺម នឹងបង្ហាញមុខគូស្នេហ៍ទីបួនរបស់ខ្លួន ជាសាធារណៈនៅពេលណា?
គេចាំបានថាអ្នកមេម៉ាយកូនមួយ សេង សុខឃីម កាន់តែទទួលបានការចាប់អារម្មណ៍ក្រោយ ពីនាងបានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀង នាយចឺម ដែលចំណងស្នេហ៍របស់អ្នកទាំងពីរ បានកើតឡើងក្រោយពីពួកគេបានសម្តែងMV រួមគ្នានៅក្នុងផលិតកម្មសាន់ដេក្នុងបទចម្រៀង ដែលមានចំណងជើងថា «ថ្លៃទឹកដោះ»។ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍របស់អ្នកទាំងពីរ កាន់តែផ្អែមល្ហែមរហូតពួកគេបានទិញផ្ទះនិងរថយន្តរួមគ្នាថែមទៀត ប៉ុន្តែគួរឱ្យស្តាយ ចំណងស្នេហ៍ដែលធ្លាប់តែផ្អែមដូចទឹកឃ្មុំខែចែត្រនោះបានប្រែជាល្វីងនឹងប្រកាសចែកផ្លូវដោយមិនស្រណោះ ក្រោមហេតុផលលោក សុខ មេសា ហៅ នាយចឺម មានអ្នកទីបី៕










