
សិល្បៈ
តារាសម្តែង សាន សុម៉ាលី បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងក្រោយពីទទួលបានការ ផ្តល់កិត្តិយសពីសំណាក់មិត្តភក្តិជាច្រើនចូលរួមនៅក្នុងពិធីខួបកំណើតគម្រប់អាយុមួយឆ្នាំរបស់កូនស្រីកាលពីប៉ុន្មានថ្ងៃមុន។ ជាមួយគ្នានោះគេក៏បានស្គាល់មុខមាត់របស់គូស្នេហ៍ សាន សុម៉ាលី ការពិតជាបុរសវ័យក្មេងរូបនេះសោះ ។
ពិធីខួបកំណើតកូនស្រីដំបូងរបស់ សាន សុម៉ាលី ដែលមានឈ្មោះ ប្រសើរ ជូលីណា បាន ប្រព្រឹត្ត ទៅយ៉ាងរលូនដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនដែលមាន ដូចជាលោក ករុណា ពេជ្រ អ៊ឹម ជីវ៉ា សាយ សៀរ៉ា រតនៈ វិសិដ្ឋ អ្នកនាង ឆៃ លីដាឡែន សឿន ផាភួង អាង សុជាតា ស៊ឹម ថៃណា យ៉េ យ៉េ រួមនឹងអ្នកសិល្បៈជាច្រើន ។ ក្នុងឈុតរ៉ូប ពណ៌ខ្មៅតារាសម្តែង សាន សុម៉ាលី នៅតែជះសម្រស់ទាក់ទាញបើទោះនាងនៅមិនទាន់ មានគីឡូតូចដូចដើមក៏ដោយ ។
នៅក្នុងថ្ងៃខួបកំណើតកូនស្រីរបស់តារាសម្តែង សាន សុម៉ាលី គេក៏ស្គាល់មុខគូស្នេហ៍ របស់នាងគឺជាបុរសវ័យក្មេងរូបសង្ហាដែលគេតែងតែឃើញរួមដំណើរជាមួយរូបនាងកន្លងមក ហើយក្នុងនោះក៏មានការលាន់មាត់ថាកូនស្រីរបស់ សាន សុម៉ាលី មានមុខមាត់ដូចប៉ាប៉ា បេះដាក់គួរឱ្យស្រឡាញ់ណាស់ ។
កម្របញ្ចេញអារម្មណ៍តាមបណ្តាញសង្គមណាស់ តែនៅក្នុងថ្ងៃខួបកំណើតកូនស្រី សាន សុម៉ាលី បាននិយាយថា «ថ្ងៃដែល ម្តាយចាំច្បាស់ចាំមិនអាចបំភ្លេចបានរងកាត់ផ្យុះភ្លៀងជាមួយគ្នាតាំងពីដើម មកឱ្យ តែចូលពេទ្យឃើញ ស្អីក៏ខ្លាច ញ័រដៃជើងអស់ហើយ ឱ្យតែមុខកាំបិតតែកើតក៏មុនខែស្អីក៏ មិនបានត្រៀមទុកមុនទេចង់ឃើញពន្លឺថ្ងៃណាស់កូនស្រីម្តាយមួយគីឡូ៩ខាំសោះតូចណាស់អុំពូមីងអើយរីករាយថ្ងៃខួបកូនស្រីម្តាយម្តាយជូនព កូនឆ្លាតសុខភាពល្អ ជា កូនល្អស្តាប់ម្តាយណា ប្រសើរ ជូលីណា»។
សាន សុម៉ាលី ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងកាលពីប៉ុន្មានឆ្នាំមុនតែពេលនេះអ្នកនាងហាក់មិនមានសូវមានហាងឆេងប៉ុន្មានឡើយស្របជាមួយសម្រស់របស់អ្នកនាងរាងថមថយជាងមុន ហើយបើប្រៀបជាមួយមិត្តរួមអាជីពដែលចូលប្រឡូកដំណាលគ្នា សាន សុម៉ាលី ហាក់មិនសូវមានជីវភាពហាយសូរដូចគេទេ ៕















