header ads

Sponsor

លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បញ្ជាក់ឱ្យដឹងនាយប់ទី០៥ កញ្ញា ២០២២នេះ ថា អ្នកដែលបានយកសត្វព្រៃ ក្តាន់ញ៉ែង យកទៅធ្វើម្ហូប និងថតផ្សាយជាសាធារណៈនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Kaa Official កាលពីម្សិលមិញ បានទទួលស្គាល់កំហុសនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីទទួលបានការអប់រំពីសមត្ថកិច្ច ដោយក្នុងនោះ៖

 (១) បានស្ម័គ្រចិត្តលុប វីដេអូ ដែលមានចរិតលើកទឹកចិត្តឱ្យមានការបរបាញ់ និងហូបសាច់សត្វព្រៃចេញពីហ្វេសប៊ុករបស់ខ្លួន។

 (២)បានចុះកិច្ចសន្យាបញ្ឈប់ការយកសាច់សត្វព្រៃធ្វើជាម្ហូប និងឈប់ការហូបសាច់សត្វព្រៃ។ 

 (៣) ស្ម័គ្រចិត្តធ្វើវីដេអូដើម្បីសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទូទៅ និងសន្យាថានឹងចូលរួមការពារអភិរក្សសត្វព្រៃ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post