
សិល្បៈ
ក្នុងនាមជាអ្នកម្តាយសម័យថ្មីបើទោះបីផ្ទៃពោះខ្ទាតធំបន្តិចក្តី តែតារាសម្តែងអ្នកនាង ទេព កញ្ញា នៅតែមិនខ្លាចក្នុងការបង្អួតសម្រស់ជាមួយនឹងការស្លៀកឈុតប៊ី.គី.នីយ៉ាងសិ.ចស៊ី ឃើញហើយពិតជាមិនសរសើរមិនបាន។
ឆាប់ៗខាងមុខនេះតារាសម្តែងអ្នកនាង ទេព កញ្ញា ត្រៀមខ្លួនទទួលសមាជិកថ្មីជាកូនស្រីដំបូងដែលអ្នកនាងបានត្រៀមឈ្មោះយ៉ាងពីរោះថា Alrisaa ហើយដើម្បីទុកជាអនុស្សាវរីយ៍ក្នុង ពេលពពោះថ្មីៗនេះអ្នកនាង ទេព កញ្ញា បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅក្នុងឈុតហែលទឹកបង្ហាញក្បាលពោះសខ្ចី ដោយមានស្វាមីនៅនែបនិត្យជាមួយដែលមើលទៅពិតជាមានក្តីសុខនិង ភាពកក់ក្តៅជាខ្លាំង ។ រូបភាពរបស់អ្នកនាង ទេព កញ្ញា ក៏ទទួលបានការសរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមថា អ្នកនាងនៅតែស្អាតដដែលបើទោះជិតសម្រាលកូនក៏ដោយ ។
បើតាមការបង្ហើបពីសំណាក់មិត្តជិតដិតរបស់អ្នកនាង ទេព កញ្ញា បានឱ្យថា ក្រោយពពោះ ទេព កញ្ញា កាន់តែទទួលបានការស្រឡាញ់យកចិត្តទុកដាក់ពីសំណាក់អនាគតស្វាមីជាខ្លាំងហើយសព្វថ្ងៃនាង ក៏មិនបានប្រកបការងារអ្វីក្រៅពីមើលថែទាំសុខភាពរបស់ខ្លួនដែលត្រៀមសម្រាលបុត្រនៅក្នុងពេលខាងមុខនេះ ។ ប្រភពនោះបានបន្ថែមទៀតថាសព្វថ្ងៃស្វាមីរបស់ ទេព កញ្ញា នៅមិនទាន់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញទេតាមស្មានប្រហែលលោកនៅចង់មើលមុខកូនស្រីជាទីស្រឡាញ់សិន។
គួររំឮកថា ដោយសារតែរូបសម្រស់ស្រស់ស្អាតពីធម្មជាតិបានធ្វើឱ្យអ្នកនាង ទេព កញ្ញា មាន ឱកាសក្លាយជាតារាសម្តែងដែលមានប្រជាប្រិយភាពខ្ពស់ពោលអ្នកនាងលេចមុខនៅក្នុងការសម្តែងរឿងជាច្រើនដោយគ្រងតំណែងជាតួឯកស្រីទៀតផង ។ អ្វីដែលចាប់អារម្មណ៍ស្របការងារសិល្បៈកំពុងមានហាងឆេងស្រាប់តែស្ងាត់ៗ ទេព កញ្ញា បានសម្រេចភ្ជាប់ពាក្យជាមួយបុរសខ្មែររស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ឧសភាកន្លងទៅហើយពេលនេះដែរអ្នកនាងក៏កំពុងពពោះកូនដំបូងទៀតផង។
អ្នកនាង ទេព កញ្ញា មិនបានបង្ហើបពីពេលវេលាក្នុងការចាកចេញទៅរស់នៅតាមគូដណ្តឹងនៅសហរដ្ឋអាមេរិកទេដោយគ្រាន់តែប្រាប់ថាឯកសារក្នុងការធានារូបនាងនោះគូដណ្តឹងបានរៀបចំរួចរាល់អស់ហើយ ៕







