header ads

Sponsor

សិល្បៈ

តាគល់

ស្ពាយងារជាអ្នកមេម៉ាយកូនមួយក្តី តែសម្រស់អ្នកនាង ពេជ្រ សូលីកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅតែស្អាតខ្ញង់ ជាពិសេសចុងក្រោយនេះអ្នកនាងតែងលេងម៉ូដប្លែកៗដែលកាន់តែធ្វើឱ្យសម្រស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះទាក់ទាញថែមមួយកម្រិតទៀត ។ ជាក់ស្តែងមុននេះបន្តិច ពេជ្រ សូលីកា បានតែងខ្លួនបែបស្ទីលថ្មីដែលមើលទៅពិតជាស្អាតដូចកូនក្មេងដែលទើបនឹងពេញវ័យ។

ពិតជាមិនឱ្យហ្វេន ហ្វេនខកបំណងឡើយ ជារឿយៗ ពេជ្រ សូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែងរិៈរកស្ទីលថ្មីៗនៅ ក្នុងការរៀបចំខ្លួនដែលមើលទៅមិនស៊ាំភ្នែកនឹងទាក់ទាញជាខ្លាំងហើយកន្លងមកក៏មានការស​រ​​សើរពីអ្នកលេងបណ្តាញសង្គមពីភាពប៉ិនប្រសព្វទាំងព្រមរបស់តារាចម្រៀងរូបនេះ។ជាក់​ស្តែ​ង​មុននេះបន្តិច ពេជ្រ សូលីកា បានចែករំលែករូបភាពជាច្រើនសន្លឹកដោយអ្នកនាង​បានប្តូរម៉ូដ​សក់វែងអន្លាយលំអរដោយសក់សេះដែលកាន់តែជួយលើកទម្រង់មុខនាងឱ្យកាន់តែក្មេងដូចទើបនឹងពេញវ័យក្រមុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជាមួយនឹងរូបភាពកាច់ស្ទីលផ្សេងៗគ្នាប្រមាណជាង១០សន្លឹកក៏ទទួលបានការសរសើរពីសំណា​ក់​​អ្នកគាំទ្រថា ពេជ្រ សូលីកា នៅតែស្អាតខ្ញង់មិនប្រែប្រួល ហើយខ្លះទៀតធ្លោយមាត់ថា​ក្រោយក្លាយជា Single Mom ពេជ្រ សូលីកា កាន់តែកាច ជាពិសេសការរៀបចំខ្លួន​មើលមក​លេចធ្លោទាក់ភ្នែកមិនធម្មតាឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតមានរូបសម្រស់ផូរផង់មានសមត្ថភាពច្រៀង​ពីរោះ​ហើ​យ​​ថែម​ទាំងប៉ិនប្រសព្វក្នុងការងារមេផ្ទះក៏ពិតមែន តែ ពេជ្រ សូលីកា ហាក់មិនមាន​សំ​ណាង​នៅក្នុង​រឿងស្នេហាឡើយពោលនាងបានស្ពាយងារជាអ្នកមេម៉ាយក្រោយរួមរស់​ជាមួយ​លោក គីម ហាន ជាអតីតគូដណ្តឹងបា​នប្រមាណជាងមួយឆ្នាំប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលចាប់អារម្មណ៍ខណៈបទចម្រៀងនៅក្នុងផលិតកម្មហង្សមាសមិនទាន់មានអ្វីដែលអាចទាក់ចិត្តអ្នកគាំទ្រចុងក្រោយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេជ្រ សូលីកា បានចេញបទចម្រៀងផ្ទាល់ខ្លួនហើយ​ថែម​ ចំណាយលុយដើម្បីធ្វើMV ដោយខ្លួនឯងថែមទៀត ៕

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post