សិល្បៈ
តាគល់អ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ក្រៅពីម្ចាស់ជ័យលាភី ច្បាស់ជាបានស្គាល់ហើយ បុរសម្នាក់នៅពីក្រោយការដំណើរការកម្មវិធី ដែលជាម្ចាស់ឧបត្ថម្ភ គឺអ្នកឧកញ៉ា សំអាង វឌ្ឍនៈ កូនប្រុសតែម្នាក់របស់ម្ចាស់អគារវឌ្ឍនៈ។
អ្នកឧកញ្ញ៉ា សំអាង វឌ្ឍនៈបច្ចុប្បន្នមានតួនាទីជាអគ្គនាយកក្រុមហ៊ុនជាច្រើនរបស់វឌ្ឍនៈគ្រុប ហើយមហាជនកាន់តែចាប់អារម្មណ៍ទៀតនោះ គឺពេលបញ្ចប់កម្មវិធីប្រឡងចម្រៀងខាងលើនេះ ខណៈបង្ហាញខ្លួនជាកិត្តិយសចូលរួមក្នុងកម្មវិធី ហើយត្រូវបានគេទម្លាយឱ្យបានស្គាល់ ពីប្រវត្តិការសិក្សា និងតួនាទីរបស់លោកស្របពេលនោះតែម្ដង។
មិនត្រឹមជាសេដ្ឋីវ័យក្មេង នោះទេថែមទាំងមានរូបរាងស្រស់សង្ហា អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺ មានទាំងចរិតរួសរាយរាក់ទាក់ ថ្លៃថ្នូរ ថែមទាំងមិនចេះប្រកាន់ទៀតផង។
ជាក់ស្ដែងនៅពេលដែលលោកបានបង្ហាញវត្តមាន នៅក្នុងកម្មវិធី Meet & Great កាលពីរាត្រីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ ជាមួយនឹងភាពយ៉ាងសាមញ្ញ តែជាមួយនឹងទឹកមុខញញឹមជាប់ជានិច្ចនោះ ខណៈដែលមានអ្នកសុំថតរូបជាមួយយ៉ាងច្រើន ធ្វើឱ្យមានការសរសើរពេញលើបណ្ដាញសង្គម ពីចរិតរួសរាយមិនចេះប្រកាន់ខ្លួននេះ៕