
សិល្បៈ
ផ្តាច់ចំណងស្នេហ៍ពីនិស្សិតដែលបានបញ្ចប់ការសិក្សា ពីប្រទេសឥណា្ឌកាលពីមួយ រយៈមុន មិនទាន់បានប៉ុន្មានផងថ្មីៗនេះ អៀ ម៉េងលិ ប្រកាសចង់បានទំនាក់ទំនងដែលច្បាស់លាស់បែបនេះ ។
ដោយសារតែសម្រស់ស្រស់សោភា រួមនឹងការនិយមតុបតែងខ្លួនបែបសិ-ចស៊ីទាក់ទាញទៀត នោះបានធ្វើឱ្យបុរសមិនតិចទេលង់ស្នេហ៍តារាសម្តែង អឿ ម៉េងលិ ។ ស្របពេលចំណង ស្នេហ៍កំពុងប្រេះ-ស្រាំបែបនេះក៏លេចឮថាមានបុរសមិនតិចទេចង់ចូលខ្លួនមកស្អំបេះដូងរបស់នាងដែលមានទាំងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទៀតផង ។
ថ្មីៗនេះស្រីស្អាត អៀ ម៉េងលិ បានឱ្យដំរួយដោយប្រកាសជាចំហថា«មិនបានត្រូវការទំនាក់ទំនងដែលល្អតែដំបូងៗ តែចង់បានទំនាក់ទំនងដែលល្អមិនប្រែប្រួល»។ ក្នុងនោះក៏ មានអ្នកលេងបណ្តាញសង្គមដែលភាគច្រើនជាបុរសបានលើកឡើងថា«តែប៉ុណ្ណេះមានសង្ឃឹមហើយ»។
គេចាំបានថាកាលពីអំឡុងខែកក្កដាកន្លងទៅ អៀ ម៉េងលិ បានប្រកាសបែកគ្នាជាមួយគូស្នេហ៍ ជាបុរសរូបសង្ហាដែលជានិស្សិត បានបញ្ចប់ការសិក្សានៅប្រទេសឥណ្ឌាក្រោយភ្ជាប់ស្នេហ៍រយៈពេល ៥ឆ្នាំ ។ ទោះមិននិយាយពីមូលហេតុក្នុងការបែកគ្នាឱ្យបានច្បាស់លាស់ តែ អៀ ម៉េងលិ បានបញ្ជាក់ ឱ្យស្រ្តីទាំងអស់មានការប្រុងប្រយ័ត្នចំពោះអតីតគូស្នេហ៍របស់នាង ។ នេះជាការបែកគ្នាលើកទីពីររបស់ អៀ ម៉េងលិ បន្ទាប់ពីជាមួយតារាកំប្លែង នាយចឺម ។
ទោះទើបចែកផ្លូវគ្នាជាមួយអតីតសង្សារក្តី ប៉ុន្តែ អៀ ម៉េងលិ មិនបានកើតទុក្ខឈឺចិត្តអ្វីឡើយ នាងនៅតែមានភាពស្រស់ស្រាយ ហើយសព្វថ្ងៃស្រីស្រស់រូបនេះកាន់តែមានយីអ៊ុនដោយ លេចមុខនៅក្នុងការថតផ្សាយពាណិជ្ជកម្មជាច្រើនមិនថាសម្អាងការឬ ផលិតផលនោះទេ ។ ចុងក្រោយនេះ អៀ ម៉េងលិ សម្រេចផ្អាកការថតខ្សែរឿងខ្នាតវែងដោយទទួលថតតែស្ប៉តនិង រឿងខ្លីតែប៉ុណ្ណោះ ។ ក្រៅពីអ្នកសិល្បៈ អៀ ម៉េងលិ ក៏មានជំនួញផ្ទាល់ខ្លួនមួយចំនួនផងដែរ៕








