
សិល្បៈ
ក្នុងនាមជាតារាស្រីដែលមានសម្រស់ទាក់ទាញ និងមានប្រជាប្រិយភាពផងនោះបានធ្វើឱ្យមហាជនមិនតិចទេចង់ដឹងពីជីវិតឯកជនរបស់ អៀ ម៉េងលិ ជាពិសេសក្រោយនាងចែកផ្លូវជាមួយគូស្នេហ៍ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះមានការសង្ស័យថាស្រីស្អាតសាច់ខ្ចីរូបនេះអាច វិលទៅរកគូស្នេហ៍វិញក្រោយឃើញនាងបង្ហោះសារបែបនេះ ។
មិនត្រឹមតែមានសម្រស់ប៉ុណ្ណោះទេតារាសម្តែង អៀ ម៉េងលិ ត្រូវបានគេមើលឃើញថាមាន ភាពរឹងមាំគួរសមព្រោះក្រោយចែកផ្លូវគ្នាជាមួយគូស្នេហ៍រូបសង្ហាមក ស្រីស្អាតរូបនេះហាក់មិន បានបង្ហាញការឈឺចាប់តាមរយៈការបង្ហោះសារដ្រាម៉ានៅក្នុងបណ្តាញសង្គមឡើយ ប៉ុន្តែថ្មីៗ នេះ អៀ ម៉េងលិ បានបង្ហាញដំរួយដែលធ្វើឱ្យមានការសង្ស័យថានាង និងគូស្នេហ៍ជានិស្សិត ដែលបានបញ្ចប់ការសិក្សាមកពីបរទេសទំនងជាត្រូវរ៉ូវគ្នាឡើងវិញ ។
អៀ ម៉េងលិ បានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមថា «ខ្ញុំព្រមជួសជុលកែវដែលបែក មិនមែនព្រោះខ្ញុំគ្មានសមត្ថភាពទិញកែវថ្មីទេ តែដែលខ្ញុំព្រមជួសជុលព្រោះកែវមួយ នេះជាកែវដែលខ្ញុំស្រលាញ់ខ្លាំងបំផុត »។ ការលើកឡើងរបស់ស្រីស្អាតរូបនេះក៏មានការ បញ្ចេញមតិផ្សេងៗគ្នាដោយខ្លះបានលើកឡើងថា «ដូរកែវថ្មីទៅបងជួសជុលហើយក៏មិនដូច ដើមដែរ »
ខ្លះថា«កែវ ផ្សេងមនុស្សផ្សេងមិនដូចគ្នាទេ «ល្អហើយបងព្រមអភ័យទោស បែបនេះទើបមានក្តីសុខមើលទៅស័ក្តិសមគ្នាណាស់»ជាដើម ។
ទោះបីជា អត្ថន័យនៅក្នុងសំណេររបស់ អៀ ម៉េងលិ ហាក់បញ្ជាក់ថានាងនិងអតីតគូស្នេហ៍ ជានាគ្នាវិញក៏ពិតមែន តែ តារាស្រីរូបនេះបានបដិសេធដោយបញ្ជាក់ថាមិនបានត្រូវគ្នាវិញទេ ហើយពេលនេះនាងកំពុងរកទិញកែវថ្មី ព្រោះជួសជុលច្រើនដងហើយនៅតែមិនដូចដើម ។ និយាយរួមនាងមិនស្រណោះកែវដែលបានបោះចោលនោះឡើយ ។
គួររំឮកថា អៀ ម៉េងលិ បានភ្ជាប់ស្នេហ៍ជាមួយបុរសរូបសង្ហាដែលជានិស្សិតដែលបានបញ្ចប់ការសិក្សាមកពីប្រទេស ឥណ្ឌាប្រមាណជា៥ឆ្នាំដែលកន្លងមកពួកគេពិតជាផ្អែមល្ហែមដោយបានបណ្តើរគ្នាទៅកម្សាន្ត ទាំងក្នុងនិងក្រៅប្រទេសជាញឹកញាប់ តែគួរឱ្យស្តាយ អៀ ម៉េងលិ បានប្រកាសផ្តាច់ទំនាក់ ទំនងជាសាធារណៈតាមបណ្តាញសង្គមកាលពីអំឡុងខែកក្កដាកន្លងទៅ ដែលធ្វើឱ្យបុរសៗមិនតិចទេ ជួ្រលជ្រើមចង់ក្លាយជាអ្នក ថែរ-បួ-សស្រីស្អាតរូបនេះគ្រប់គ្នា ៕










