សិល្បៈ
តាគល់លោក ប៊ុត សីហា ម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀង The Voice Cambodia បានប្រកាសកែខ្លួនឡើងវិញចាប់ផ្ដើមលើវិថីសិល្បៈ ព្រមទាំងលើកដៃសំពះ សុំការលើកលែងទោសពីមហាជនអ្នកគាំទ្រ ចំពោះកំហុសរបស់លោកនាពេលកន្លងមក។
ដោយឃើញពីការប្ដេជ្ញាចិត្តនេះហើយ នៅថ្ងៃទី ១២ ខែកញ្ញា នេះ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ ikey បានលើកឡើងទាក់ទងនឹងលោក ប៊ុត សីហា ដោយស្នើឱ្យអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ជួយឱ្យបានជ្រកក្រោមម្លប់របស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា។ លោក ម៉ិច សីហា បានលើកឡើងទាំងស្រុងថា៖
«អ្នកឧកញ៉ា ទ្បេង ណាវ៉ាត់ត្រា ជាឥស្សរជនជំនាន់ក្រោយមួយរូបតែងតែធ្វេីកិច្ចការមនុស្សធម៌ បរិច្ចាកថវិការផ្ទាល់ខ្លួនចូលរួមជួយសង្គមពេលប្រទេសជួបហានិភ័យហេីយ និងស្រលាញ់ការពារមនុស្សមានទេពកោសល្យព្រមទាំងជាបុគ្គលិក ពាណិជ្ចករឆ្នេីម ផ្តល់អនុគ្រោះបុគ្គលិករាប់ពាន់មានការងារធ្វេីក្នុងក្រុមហ៊ុនរបស់អ្នកឧកញ៉ាផងដែរ។»
លោកម៉ិច សីហា បានបន្ថែមឱ្យដឹងទៀតថា៖ «ខ្ញុំបាទសូមសម្ដែងទស្សនៈផ្ទាល់ខ្លួនយល់ឃេីញថាលោក ប៊ុត សីហា ជាតារាចំរៀងម្នាក់ដែលមានទេពកោសល្យខ្ពស់មានការតស៊ូក្នុងវិស័យនេះ ទោះលោកជួបរឿងខ្លះក្នុងអតីតកាលក៏ដោយប៉ុន្តែលោកនៅតែតស៊ូងេីបឈរនឹងខំប្រឹងបន្តដំណេីរដេីរក្នុងវិស័យចម្រៀងដដែល។ លេីលោកគ្មាននរណាមិនចេះខុសទេសូម្បីតារាសម្តែង និងចម្រៀង Iron Man និងMichael Jackson របស់ប្រទេសអាមេរិកក៏ធ្លាប់មានកំហុសដល់ថ្នាក់ចូលពន្ធធនាគារប៉ុន្តែសង្គម និងថ្នាក់ដឹកនាំផលិតកម្មនៅតែបន្តកិច្ចការសហការណ៍លេីកស្ទួយគ្នាទៅវិញទៅមក ព្រោះកំហុសជារឿងមួយសម្រេចផ្តេីម និងបញ្ចប់ដោយច្បាប់ប៉ុន្តែរឿងទេពកោសល្យរបស់មនុស្សគឺជារឿងរបស់ប្រទេសជាតិដែលត្រូវរួមគ្នាថែរក្សានិងលេីកទឹកចិត្តផ្តល់ឱកាសអោយគ្នា។
ជាចុងក្រោយលោក ម៉ិច សីហា សង្ឃឹមថាអ្នកឧកញ៉ា ទ្បេង ណាវ៉ាត់ត្រា នឹងផ្តល់ឱកាសជូនលោក ប៊ុត សីហា បានចូលរួមជ្រកក្រោមម្លប់របស់ Galaxy Navatra ដេីម្បីអាជីពក្រោមដំបូលផ្ទះធំបានធ្វេីដំណេីរផ្លូវវែងឆ្ងាយក្នុងវិស័យចម្រៀងហេីយក៏សង្ឃឹមថាលោក ប៊ុត សីហា និងធ្វេីគ្រប់យ៉ាងដេីម្បីជាតារាក្នុងដួងចិត្តមនុស្សគ្រប់គ្នាប្រសិនបេីលោកមានឱកាសនោះម្តងទៀត។ នេ ះគ្រាន់ជាទស្សនៈផ្ទាល់ខ្លួនខ្ញុំទេ ព្រោះខ្ញុំ យល់ឃេីញថាប្រទេសយេីងមានប្រជាជនតិច ហេីយអ្នកមានទេពកោសល្យក្នុងវិស័យនីមួយៗមានមិនសូវច្រេីនទេ ដូចនេះយេីងរស់ក្រោមមេឃតែមួយ ជាតិតែមួយយេីងត្រូវថែរក្សាគ្នា និងយោគយល់គ្នា។ សូមអរគុណច្រេីន»
ជាការឆ្លើយតបចំពោះការលើកឡើងនេះ អ្នកឧកញ៉ា ឡ េងណាវ៉ាត្រាបានឱ្យដឹងថា៖«ខ្ញុំសុំកោតសរសើរនូវសន្ដានចិត្តលោកគ្រូ ដែលមានបំណងចង់ជួយជ្រោមជ្រែងមនុស្សដែល ធ្លាប់មានកំហុស និងកែប្រែដើម្បីអនាគតថ្មី។ សម្រាប់ខ្ញុំមិន មនស្សអ្វីទេ កន្លងទៅពេលដែលបើកក្រុមហ៊ុនដំបូង លោកយឹមតែស្រង់ដែលជាអ្នកគ្រប់គ្រងបានទាក់ទងមនុស្សពីនាក់គឺ តន់ ចាន់សីម៉ា និង ប៊ុត សីហា ។ ហើយណាត់គាត់ជួប ប៉ុន្តែប្អូន ប៊ុត សីហា គាត់បែរជាមិនគោរពពេលវេលាមកជួប។
ហើយក្រុមហ៊ុនក៏សម្រេច មិនចរចាជជែកគ្នាទៀត តែយ៉ាងណាក៏ដោយពេលនេះ បើសិនជាពុកម៉ែបងប្អូនគាំទ្រ ឲ្យខ្ញុំបាទ ផ្ដល់ឱកាសឲ្យគាត់ ខ្ញុំនឹងផ្ដល់ឱកាសគាត់ តែត្រូវសួរគាត់សិនថាគាត់ចង់ឬអត់? ទោះបីជាក្រុមហ៊ុនព្រមទទួលក៏ប៉ុន្តែដាច់ខាតកុំអោយលើសខ្សែបន្ទាត់ខ្សែក្រហម ត្រូវតែគោរពវិន័យនិង លក្ខន្តិកៈរបស់ក្រុមហ៊ុន ហើយក៏សូមឱ្យបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីផង សំណេរខ្ញុំនេះក៏អាចជាភស្តុតាងមួយ កុំឱ្យអ្នកដែលចង់ជួយទៅជាអ្នកដែលមានកំហុស។ ព្រោះអ្នកជោគជ័យនីមួយៗមិនមែនមានត្រឹមតែ អ្វីដែលជាពីរកំណើតទាំងអស់នោះទេ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមគ្រប់ផ្នែក ទើបអាចឈរជើងបាន។»