
សិល្បៈ
ស្ពាយងារជាអ្នកមេម៉ាយកូនមួយក៏ពិតមែន តែអ្នកនាង ពេជ្រ សូលីកា នៅតែមានសម្រស់ ស្អាតមិនប្រែប្រួលនោះទេ ជាពិសេសថ្មីៗនេះអ្នកនាងកំពុងមានហាងឆេងនៅក្នុងថតស្ប៉ត សម្អាងការនានាជាមួយដៃគូប្រុសគឺកម្លោះសង្ហា ថុល សុភិទិ ។ មានការលាន់មាត់ពីសំណាក់ មហាជនថាខុសវ័យបន្តិចក្តី តែអ្នកទាំងពីរមើលទៅស្រស់ស្អាតនិងស័ក្តិសមគ្នាណាស់ ។
គួរបញ្ជាក់ផងដែរថារឿងរ៉ាវស្នេហារបស់តារាចម្រៀង ពេជ្រ សូលីកា និងកម្លោះសង្ហា ថុល សុភិទិ បានក្លាយជាប្រធានបទយ៉ាងក្តៅគ-គុ-កកាលពីមួយរយៈមុនក្រោយពីអ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលគួរឱ្យសង្ស័យ រហូតមានការលើកឡើងពីមូលហេតុដែលលោក ថុល សុភិទិ របូតពានពីដៃដោយសារតែដើមចងនៃរឿងមួយនេះទៀតផង។
ទោះបីជាយ៉ាងនេះក្តីអ្នកទាំងពីរក៏បានចេញមុខច្រានចោលពីព័ត៌មាននេះដោយបញ្ជាក់ថាទំនាក់ទំនងពួកគេជាមិត្តភក្តិរួមការងារធម្មតាប៉ុណ្ណោះមិនមានអ្វីលើសពីនេះឡើយ ។
ហាក់មិនខ្វាយខ្វល់ពីការផ្គូរផ្គងពីសំណាក់មហាជនអ្នកមេម៉ាយ រូបស្រស់ ពេជ្រ សូលីកា និង កម្លោះសង្ហាអតីតTOP4នៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol លោក ថុល សុភិទិ នៅតែបន្តរួមការងារជាមួយគ្នា ជាពិសេសថ្មីៗនេះពួកគេកំពុង ត្រូវប៉ាន់នៅក្នុងការថតស្ប៉ត សម្អាងការនានាថែមទៀតផង ។
ក្នុងឈុតជាកូនកម្លោះក្រមុំបែបប្រពៃណីខ្មែរគេសង្កេតឃើញថា ពេជ្រ សូលីកា និងកម្លោះសង្ហា ថុល សុភិទិ ពិតជាស្រស់ស្អាតនិងស័ក្តិសមគ្នាបើទោះបីអ្នកទាំងពីរមានវ័យខុសគ្នាបន្តិចក្តី។ កន្លងមកក្រៅពីតារាចម្រៀងនិងថតផ្សាយផលិតផលរក្សាសម្រស់ ពេជ្រ សូលីកា ហាក់មិនសូវបង្ហាញមុខនៅក្នុងការថតផ្សព្វផ្សាយសម្អាងការនោះឡើយ។
អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ពេជ្រ សូលីកា ហាក់បង្ហាញអារម្មណ៍ក្តៅស្លឹ-កត្រ-ចៀកនៅពេល មានអ្នកគាំទ្រសួរត្រង់ៗពីកម្លោះសង្ហា ថុល សុភិទិ នៅក្នុងការឡាយវីដេអូច្រៀងលេងរបស់នាង ។ ក្នុងនោះ ពេជ្រ សូលីកា បានបញ្ជាក់ទាំងសំឡេងខ្លាំងៗថាគាត់ (ថុល សុភិទិ នៅផ្ទះគាត់ បងនៅផ្ទះបង )។ងាកមក លោក ថុល សុភិទិ ឯណេះវិញកាន់តែមានប្រជាប្រិយ ភាពលោកក៏ទទួលរងនូវការរិះ-គន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយលោកបាននិយាយពាក្យលេងសើចទៅកាន់លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ កណ្តាលហ្វូងមហាជនថា ពន្លឹ ស្រឡាញ់ប្រុស ៕










