
សិល្បៈ
តារាសម្តែងរូបស្រស់ ចរិយា ពេជ្រ កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីនិងកូនប្រុសនៅ ប្រទេសអូស្ត្រាលីដោយមិនបានប្រកបអាជីពសិល្បៈទៀតឡើយ ប៉ុន្តែយ៉ាងណាអតីតតារា សម្តែងរូបនេះតែងចែករំលែករូបភាពដ៏ស្រស់ស្អាតនៅក្នុងទឹកដីនៃប្រទេសអូស្ត្រាលីដល់អ្នក គាំទ្រនៅក្នុងស្រុក ។ យ៉ាងណាមិញថ្មីៗនេះអ្នកនាង ចរិយា ពេជ្រ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ ក្រញ៉ាងគ្រប់គ្នាក្រោយឃើញអ្នកនាងចាយរាងក្នុងឈុ-តប៊ី-គី-នីយ៉ាងសិ-ចស៊ីបែបនេះ។
ដ្បិតមានស្វាមីនិងកូនទៅហើយក្តី តែអតីតតារាសម្តែង ចរិយា ពេជ្រ នៅតែមានសម្រស់ស្អាត ជាពិសេសរូបរាងតូចស្រឡូន និងមានក្បាលពោះរាបស្មើក្រមុំមិនដូរឡើយ ។អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ចរិយា ពេជ្រ បានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតប៊ី-គី-នីពណ៌ផ្ទៃមេឃ ជាមួយនឹងស្ទីលថតរូបសិល្បៈយ៉ាងសិ-ចស៊ីឃើញហើយពិតជាទាក់ភ្នែកតែម្តង ។
មានការលាន់មាត់ពីសំណាក់អ្នកលេងបណ្តាញសង្គមពីភាពស្រស់ស្អាតរបស់អ្នកម្តាយសម័យថ្មីរូបនេះ តែក៏មានអ្នកខ្លះលើកឡើងថាថតសិ-ចស៊ីបែបនេះមិនខ្លាចស្វាមីអន់ចិត្តទេឬ?
អ្វីដែលកត់សម្គាល់ដោយសារស្វាមីរបស់អតីតតារាសម្តែង ចរិយា ពេជ្រ ជាអ្នករស់នៅ បរទេសដូច្នេះការស្លៀកពាក់ សិ-ច-ស៊ីបែបនេះហាក់មិនមានអ្វីខុសទាស់នោះឡើយ។ គេចាំ បានថា ចរិយា ពេជ្រ និង កូនប្រុសបានចាកចេញទៅរស់នៅតាមស្វាមីកាលពីមួយរយៈមុន ក្រោយរៀបការប្រមាណជាបួនឆ្នាំ ។ គ្រាន់តែទៅដល់ប្រទេសអូស្រ្តាលីមិនទាន់បានប៉ុន្មានផង អតីតតារាសម្តែងរូបនេះបានដឹកដៃស្វាមីរៀបការជាថ្មីម្តងទៀតយ៉ាងផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះទេ ។
មិនខុសពីតារាដទៃ ទៅដល់ប្រទេសអូស្ត្រាលី ចរិយា ពេជ្រ មិនបានប្រកបការងារសិល្បៈទៀតឡើយ តែតាមរយៈរូបភាពដែលនាងតែងបង្ហាញនៅតាមបណ្តាញសង្គមឃើញថាស្រីស្អាតរូបនេះកំពុងរស់នៅយ៉ាងមានក្តីសុខដោយទទួលបានការស្រឡាញ់និងថ្នាក់ថ្នមពី សំណាក់ស្វាមីជាខ្លាំង ។
គួរបញ្ជាក់ថា ចរិយា ពេជ្រ ជាតារាស្រីដែលមានប្រជាប្រិយភាពម្នាក់ តែក្នុងពេលកំពុងមានហាងឆេងតារារូបនេះបានសម្រេចចិត្តរៀបការតាមប្រពៃណីខ្មែរជាបុរស ម្នាក់ជាអ្នករស់នៅប្រទេសអូស្ត្រាលីនៅឆ្នាំ ២០១៨ នឹងបានចាកចេញមករស់នៅជាមួយស្វាមី កាលពីដើមឆ្នាំ២០២២នេះ៕









