
សង្គម
ខណៈការងារសិល្បៈរាងរយាលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបណ្តើរស្វាមីនិង កូនប្រុសបណ្តូលចិត្តទៅប្រទេសអូស្រ្តាលីដើម្បីជួបមនុស្សសំខាន់ម្នាក់នេះដែលអ្នកនាងតែងនឹករឮកនឹងខានជួបមួយរយៈមកហើយ ។
ពេលនេះដែរគ្រាប់ពេជ្រប្រចាំផលិតកម្មហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានទៅដល់ប្រទេសអូស្ត្រាលីដោយដោយសុវត្ថិភាពហើយ។ក្រៅពីទៅដើរលំហែរជាលក្ខណៈឯកជនជាមួយស្វាមីនិងកូនគោលបំណងសំខាន់របស់អ្នកនាងគឺទៅជួបជាមួយប្អូនប្រុសពៅជាទីស្រឡាញ់ដែលកំពុងបន្តការសិក្សានៅទីនោះ ។
អ្វីដែលចាប់អារម្មណ៍តាមរយៈវីដេអូ ដែលបង្ហោះនៅក្នុងហ្វេសប៊ុក ឱក សុគន្ធកញ្ញា ហាក់បង្ហាញក្តីរំភើបជា ខ្លាំងដែលបានជួបមុខប្អូនប្រុសដោយក្នុងនោះអ្នកនាងបានភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «ទីបំផុតពួកយើងអាចឆ្លងកាត់ដំណាក់កាលដ៏ពិបាកមួយកម្រិតទៀតហើយ finally, we meet each other this year»។
ជាមួយនឹងវីដេអូរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយប្អូនប្រុសនៅក្នុងទឹកដីនៃប្រទេស អូស្រា្តលីក៏មានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងនិងក្រៅសិល្បៈជាច្រើនដោយ អ្នកខ្លះបានបញ្ចេញមតិថា«គ្រួសារកក់ក្តៅគួរឱ្យស្រឡាញ់ណាស់»«រំភើបណាស់ពេលបានជួបជុំគ្នាបែបនេះ»ហើយអ្នកគាំទ្រខ្លះក៏បានសរសើរដល់តារាចម្រៀងលំដាប់ប្រទេសរូបនេះថា ពិតជាសំណាងណាស់ដែលបានស្វាមីល្អដូចជាលោក អ៊ឹង សុខលី បែបនេះ ។
គួរបញ្ជាក់ផងដែរថាទោះបីជារស់នៅឆ្ងាយពីគ្នាក្តី តែ ឱក សុគន្ធកញ្ញា តែងបង្ហាញក្តីស្រឡាញ់ ទៅប្អូនប្រុស ជាពិសេសនៅក្នុងថ្ងៃខួបកំណើតដែលមើលទៅមិនខុសពីការស្រឡាញ់របស់ ម្តាយចំពោះកូនឡើ់យ ។ កន្លងមកធ្លាប់មានព័ត៌មានចចាមអារ៉ាមជាច្រើនបានលើកឡើងថា ក្មេងប្រុសរូបនេះគឺជាកូនប្រុសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយលោក រ៉េត ធីដូណា កាលពីពួកគេមានទំនាក់ទំនងស្នេហាកាលជាង១០ឆ្នាំមុន ។ ទោះបីជាមានការលើកឡើងបែបនេះ ក្តី តែតារាចម្រៀង ឱក សុគន្ធកញ្ញា ពុំដែលខ្វល់ខ្វាយនឹងបកស្រាយនោះទេ ។
រយៈពេលជាច្រើនឆ្នាំក្នុងសិល្បៈ ឱក សុគន្ធកញ្ញា នៅតែជាកំពូលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាសហើយអ្នកនាងក៏ជាគណៈកម្មាការដ៏ប៉ិនប្រសព្វនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាសផងដែរ ។ ឱក សុគន្ធកញ្ញា ជាសិល្បការិនីដែល ជោគជ័យទាំងព្រមមិនថាការងារសិល្បៈ ជំនួញ និងជីវិតស្នេហានោះទេ ៕














